តាមសារព័ត៌មាន News របស់ប្រទេសអូស្ត្រាលី បានផ្សាយថា តំណាងនៃសង្គ្រាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែនបានក្លាយទៅជាការពេញនិយមសម្រាប់យុវវ័យដែលពាក់អាវមានអក្សរ «Z» ។
និមិត្តសញ្ញា «Z» គឺពេញនិយមជាងគេក្នុងពេលរុស្ស៊ីបញ្ជូនទាហានទៅកាន់ប្រទេសអ៊ុយក្រែន។ ជាការណ៍ពិត នៅពេលទាហានរុស្ស៊ីវាយប្រហារទៅលើទឹកដីអ៊ុយក្រែនរាល់អាវុធ ក្នុងនោះមានរថក្រោះ រថពាសដែក …ត្រូវបានទាហានពាក់អាវជាអក្ស«Z» ជាមួយនឹងអក្សរផ្សេងទៀត ដូចជា A, O, VនិងX ជាដើម។ ប៉ុន្តែអក្ស«Z»គឺពេញនិយមជាងគេ។
អក្សរ«Z» មានន័យថារថក្រោះរថពាសដែករុស្ស៊ីកំពុងធ្វើសង្គ្រាមនៅអ៊ុយក្រែន ហើយស្មារតីជាតិនិយមកំពុងតែគ្របដណ្តប់ទៅលើពលរដ្ឋរុស្ស៊ី ពិសេសគឺយុវវ័យដែលបានចែករំលែកតៗគ្នានូវអក្សរ«Z» និងបោះពុម្ភនៅលើអាវទៀតផង ជាការគាំទ្រដល់ទាហានរុស្ស៊ីនៅក្នុងសង្គ្រាម«ពង្រីកទឹកដី»។ មិនត្រឹមតែប៉ុណ្ណោះ មានយុវវ័យ យុវជន យុវនារី ជាច្រើនបានលាបអក្សរ«Z»នៅលើរថយន្តរបស់ខ្លួនទៀតផង ។
នៅក្នុងការធ្វើសង្គ្រាមនៅប្រទេសអ៊ុយក្រែន ប្រធានាធិបតីរុស្ស៊ីទទួលបានការគាំទ្រខ្ពស់ពីពលរដ្ឋ បើទោះបីទទួលរងការដាក់ទណ្ឌកម្មពីសហគមន៍អន្តរជាតិក៏ដោយ។ ប៉ុន្តែការវាយបករបស់រុស្ស៊ី ទៅលើប្រទេសលោកខាងលិចវិញ ដូចជាការប្រើប្រាស់ប្រាក់រូប្លិ៍របស់រុស្ស៊ីក្នុងការទូទាត់ថ្លៃទំនិញ ក្នុងនោះមានឧស្ម័នហ្គាស់ជាដើម៕ ដោយធីរីណា