អភិបាល​ខណ្ឌ​ដូនពេញ​ ជួបសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌ មុនចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ចែករំលែក៖

ភ្នំពេញ​៖​ សាលាខណ្ឌដូនពេញ នៅរសៀល​ថ្ងៃអង្គារ ១១កើត ខែចេត្រ ឆ្នាំឆ្លូវ ត្រីស័ក ពស ២៥៦៥ ត្រូវនឹងថ្ងៃទី១២ ខែមេសា ឆ្នាំ២០២២​នេះ​ បានរៀបចំពិធីសំណេះសំណាលជាមួយកងកម្លាំងប្រជាការពារខណ្ឌ ក្រោមអធិបតីភាព លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ ដោយមានការចូលរួមពីលោក អភិបាលរងទទួលបន្ទុក, លោកនាយករដ្ឋបាលខណ្ឌ, លោក ប្រធានការិយាល័យសាធារណៈការ ដឹកជញ្ជូន អនាម័យ និងបរិស្ថានខណ្ឌ និងមន្ត្រីក្រោមឱវាទទាំងអស់ សរុបចំនួន ៩៥នាក់ ។

ក្នុងពិធីសំណេះសំណាលនេះ លោកអភិបាល បានធ្វើការកោតសសើរដល់កម្លាំងប្រជាការពារខណ្ឌ ក៏ដូចជាកម្លាំងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំងមូល ដែលបានលះបង់កម្លាំងកាយចិត្តបម្រើការងារជូនអង្គភាពរដ្ឋបាលខណ្ឌ ជាពិសេសបម្រើផលប្រយោជន៍សាធារណៈជូនប្រជាពលរដ្ឋ ភៀវទេសចរណ៍ជាតិ អន្តរជាតិ បានយ៉ាងល្អប្រសើរ  លោកអភិបាល ក៏បានណែនាំ និងផ្តាំផ្ញើ ព្រមទាំងដាក់ចេញនូវផែនការចាំបាច់ផ្សេងៗ ទៅដល់កងកម្លាំងទាំងអស់អោយកចិត្តទុកដាក់ខ្ពស់ និងអនុវត្តន៏ការងារទៅតាមបទបញ្ជាអោយបានល្អ ដើម្បីថែររក្សាអោយបានដាច់ខាតនូវសុខសន្តិភាព ស្ថេរភាពសង្គម សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ អនាម័យ ជូនប្រជាពលរដ្ឋទូទៅ រួមទាំងការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ផងដែរ ។

បន្ទាប់ពីបញ្ចប់ពិធី លោកអភិបាល បានឧត្ថម្ភថវិកាដល់ កម្លាំងប្រជាការពារខណ្ឌចំនួន ៨៥នាក់ ក្នុងម្នាក់ៗ ទទួលបាន ថវិកាចំនួន ៥០,០០០រៀល -៦០,០០០រៀល​ និង ១០០,០០០រៀល​ ដោយកំណត់តាមផ្នែកនីមួយ  ។ ដោយឡែក លោកអភិបាល បានឧត្ថម្ភដល់៖

– ថ្នាក់ដឹកនាំ និងមន្ត្រីរដ្ឋបាលខណ្ឌសរុបចំនួន១២៨ នាក់ សរុបថវិកាចំនួន ១២,៩០០,០០០រៀល​។

– អង្គភាពអធិការដ្ឋាននគរបាលខណ្ឌដូនពេញ ចំនួន ៥,០០០,០០០រៀល​ និងភេសជ្ជៈ៥០កេស 

– ឧបត្ថម្ភអង្គភាពមូលដ្ឋានកងរាជអាវុធហត្ថខណ្ឌចំនួន ៤,០០០,០០០រៀល​ និងភេសជ្ជៈ៥០កេស៕ដោយ៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print