ខេត្តកំពង់ស្ពឺ៖ បុរសពីរនាក់ជាម្ចាស់គោយន្តកន្ត្រៃតដឹកបង្គោលរបងត្រូវបានក្រុមទាហាន ង ៧០ បាញ់បណ្តាលឲ្យរងរបួសម្នាក់ ព្រមទាំងខូចខាតគោយន្តមួយ
គ្រឿង។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលនៅត្រង់ចំណុចស្រែមួយស្ថិតក្នុងភូមិពោធិ៍មាស ឃុំត្រពាំងជោ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ កាលពីរសៀលថ្ងៃទី១១ខែមេសាឆ្នាំ២០២២។
នគរបាលមូលដ្ឋានបានឲ្យដឹងថាជនរងគ្រោះមានចំនួនពីនាក់១.មានឈ្មោះ ស៊ីម ចំប៉ា ភេទ ប្រុស ២២ ឆ្នាំ រស់នៅភូមិ ពោធិមាស ឃុំ ត្រពាំងជោ ស្រុកឱរ៉ាល់ ជាអ្នកបើកបរគោយន្ត បានរងរបួស ចំ ក និង ដាចត្រចៀកខាងស្តាំ ។
២.ឈ្មោះ ខឿន គា ភេទ ប្រុស អាយុ ២៤ ឆ្នាំរស់នៅភូមិឃុំជាមួយគ្នា មិនរងរបួស ដែលជាអ្នករួមដំណើរជាមួយ រងការខូចខាតគោយន្តទាំងស្រុង ដោយជនបង្ករបានយកកាំភ្លើង បាញ់បំបែកកង់ខាងក្រោយ កាត់ខ្សែរពាន និង យកដីខ្សាច់ដាក់ក្នុងម៉ាស៊ីនគោយន្តបណ្តាលអោយរងការខួចខាតគោរយន្តទាំងស្រុង។
ប្រភពបានបន្តទៀតថាក្រោយកម្លាំងនគរបាលប៉ុស្តិ៍ត្រពាំងជោសហការជាមួយអនុភូមិ ពោធិ៍មាស និង ប្រជាការពារ បានរកឃើញ វត្ថុតាង សំបកគ្រាប់ ដែលបានបាញ់រួច ចំនួន ៣ គ្រប់ នៅក្បែរ កន្លែងកើតហេតុ ។
បច្ចុប្បន្នសមត្ថកិច្ខបានធ្វើការស្រាវជ្រាវរកជនសង្ស័យចាត់ការតាមនីតិវិធី៕
ដោយ៖ចន្ទ លីហ្សា