ទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនត្រូវបានមន្រ្តីជំនាញរកឃើញ និងដកហូត​ ខណៈ​ស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈចំនួន ៨ ទីតាំងរកឃើញថាលក់មិនត្រឹមត្រូវ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​១៣​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា​៖​ មន្រ្តីជំនាញ ក.ប.ប. សាខាខេត្តស្វាយរៀង​ នៅថ្ងៃទី១២​ ខែមេសា​ម្សិលមិញនេះ​ នៅតែបន្តយុទ្ធនាការត្រួតពិនិត្យទំនិញគ្រប់ប្រេភេទនៅលើទីផ្សារដើម្បីប្រាកដថាទំនិញដែលដាក់លក់ជូនប្រជាពលរដ្ឋមុនឱ្យកាសបុណ្យប្រពៃណីជាតិខ្មែរមកដល់គឺមានសុវត្ថិភាពក្នុងការបរិភោគ ក៏ដូចជាប្រើប្រាស់។

តាមលទ្ធផលមន្រ្តីជំនាញបានរកឃើញ និងដកហូតបានទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ចំនួន ២០.៧៤គីឡូក្រាមមករក្សាទុកដើម្បីបន្តនីតិវិធី និងពិន័យអន្តរការណ៍ផងដែរ។

ជាមួយគ្នានោះ​ នៅថ្ងៃដដែល​ មន្រ្តី​ជំនាញ​ បានរកឃើញស្ថានីយ​និងដេប៉ូប្រេងឥន្ធនៈចំនួន ៨ ទីតាំងត្រូវបានរកឃើញថាមិនមានអនុលោមភាព។

ជាក់ស្ដែង​ក្នុងប្រតិបត្តិការនោះ​ មន្រ្តីជំនាញរបស់អគ្គនាយកដ្ឋាន ក.ប.ប. ប្រចាំខេត្តបន្ទាយមានជ័យ ខេត្តកំពង់ឆ្នាំង និងខេត្តព្រះវិហារបន្តចុះត្រួតពិនិត្យតាមស្ថានីយ​ និងដេប៉ូប្រេងឥន្ធនៈបានចំនួន ២១ស្ថានីយ/ដេប៉ូ ដោយបានរកឃើញដេប៉ូចំនួន ៨ មិនមានអនុលោមភាព និងបានធ្វើការពិន័យដល់ម្ចាស់ដេប៉ូទាំងនោះផងដែរ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print