អគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង ទាំងព្រឹកស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ : សូមបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ ! ខណះមានអគ្គិភ័យបានឆាបឆេះផ្ទះមួយកន្លែង​​ ដែលហេតុការណ៍​នេះបានកើតឡើងនៅវេលាម៉ោង​០៩:៣០នាទីព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២ ស្ថិតនៅចំណុចផ្លូវ២៤៧ ផ្ទះលេខ៥៤ ភូមិ១០ ក្រុម២៧ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។ នេះបើយោងតាមផេកផ្លូវការស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានបញ្ជាក់អោយដឹងនៅម៉ោង១២និង០០នាទី ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២២។

សមត្ថកិច្ចបានបញ្ជាក់ថា, ហេតុការណ៍​អគ្គិភ័យឆាបឆេះនេះបណ្តាលមកពីឆ្លងចរន្តអគិ្គសនីបង្កជាអគ្គិភ័យ ហើយធ្វើឲ្យខូចខាតឆេះផ្ទះឈើលើថ្មក្រោម ទំហំ ៤ម៉ែត្រ x ១៦ម៉ែត្រចំនួនមួយខ្នង និងឆេះរាលដាលផ្ទះអ្នកជិតខាងអស់ចំនួន៥ខ្នង អស់ទាំងស្រុង។

សមត្ថកិច្ចបានបន្តថា, នៅវេលាម៉ោង១១:១០នាទី ថ្ងៃខែឆ្នាំដដែល អគ្គិភ័យនេះត្រូវបានពន្លត់បានទាំងស្រុង ដោយប្រើប្រាស់រថយន្តការិយាល័យអគ្គិភ័យ រាជធានីភ្នំពេញ ចំនួន២គ្រឿង ប្រេីប្រាស់ទឹកអស់ ចំនួន១៩គ្រឿង ប្រេីប្រាស់ទឹកអស់ ៥៧ឡាន ស្មើនឹង ២២៨ម៉ែត្រគូប, រថយន្តក្រសួងមហាផៃ្ទ ចំនួន២គ្រឿង ប្រើប្រាស់ទឹកអស់ ២ឡាន សើ្មនឹង ៨ម៉ែត្រគូប, រថយន្តក្រុមហ៊ុនOCICទីក្រុងកោះពេជ្រ ចំនួន៣គ្រឿង ប្រើប្រាស់ទឹកអស់ ៣ឡាន សើ្មនឹង ១២ម៉ែត្រគូប៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print