ឯកឧត្តម ស សុខា សូមគោរពជូនពរឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងលោកជំទាវ

ចែករំលែក៖

ភ្នំពេញ : ឯកឧត្តមប្រធាន និងលោកជំទាវ ជាទីគោរពដ៏ខ្ពង់ខ្ពស់!

ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ ខ្ញុំបាទ និងក្រុមគ្រួសារ សូមគោរពជូនពរឯកឧត្តមប្រធាន និងលោកជំទាវ សូមមានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន បញ្ញាវាងវៃ ជន្មាយុយឺនយូរជាងរយវស្សា ដើម្បីបន្តចូលរួមអភិវឌ្ឍន៍ប្រទេសជាតិ ឲ្យកាន់តែសំបូររុងរឿងថ្កុំថ្កើងជានិច្ចនិរន្តរ៍តរៀងទៅ ។

ក្នុងឱកាសដ៏មហានក្ខត្តឫក្សនេះ ខ្ញុំសូមសម្តែងនូវការគោរពកោតសរសើរដ៏ស្មោះស្ម័គ្រចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្តមប្រធាន ដែលតែងយកអស់កម្លាំងកាយ និងប្រាជ្ញាស្មារតី ដឹកនាំសហភាពសហព័ន្ធយុវជនកម្ពុជា សម្រេចបានសមិទ្ធផល និងស្នាដៃជាច្រើន គួរជាទីមោទនៈ ។

ទន្ទឹមនេះក្រោមគំនិតផ្តួចផ្តើម និងការដឹកនាំប្រកបដោយភាពច្នៃប្រឌិត និងប៉ិនប្រសប់របស់ឯកឧត្តមប្រធាន បញ្ហាប្រឈមនានា តែងត្រូវបានគិតគូរដោះស្រាយយ៉ាងយកចិត្តទុកដាក់ រហូតទទួលបានលទ្ធផលគួរឲ្យស្ញប់ស្ញែង និងការសាទរពីគ្រប់មជ្ឈដ្ឋាន ។

នាឱកាសដ៏វិសេសវិសាលនេះដែរ យើងខ្ញុំសូមបួងសួងដល់គុណបុណ្យព្រះរតនត្រ័យ វត្ថុស័ក្តិសិទ្ធិទាំងឡាយក្នុងលោក ទេវតាឆ្នាំថ្មី ព្រះនាមកិរិណីទេវី សូមជួយប្រោះព្រំសព្ទសាធុការពរ បវរសួស្តី ជ័យមង្គល វិបុលសុខ មហាប្រសើរជូនឯកឧត្តមប្រធាន និងលោកជំទាវ ព្រមទាំងបុត្រាបុត្រី សូមប្រកបដោយពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ៕

...


ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print