ក្រសួង​បរិស្ថាន​ ដើម្បីការរស់នៅស្អាត ភូមិឋានស្អាត សុខភាពល្អ ជីវិតរីករាយ អនាគតរុងរឿង

ចែករំលែក៖

ខេត្ត​ព្រះសីហនុ​៖​ រដ្ឋបាលខេត្តព្រះសីហនុ នៅព្រឹកថ្ងៃទី២០ខែមេសាឆ្នាំ២០២២ ដឹកនាំយុទ្ធនាការសំអាតអនាម័យបរិស្ថាន ក្រោមប្រធានបទ ផ្សព្វផ្សាយ និងលើកកម្ពស់សណ្តាប់ធ្នាប់ បរិស្ថាន និងអនាម័យសាធារណៈ ឆ្ពោះទៅចូលរួមចលនាប្រលងប្រណាំងទីក្រុងស្អាត ឆ្នេរស្អាតលើកទី៣ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។ នេះបេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ថ្ងៃពុធ​ទី​២០​ ខែមេសា​ ឆ្នាំ​២០២២។

សូមជម្រាបថា​ កាលពីពេលថ្មីៗនេះ​ លោក​ គួច​ ចំរើន​ អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ​ បានអញ្ជេីញ​សំណេះសំណាល​ ជាមួយបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ មានចំនួនសរុប១៤៥នាក់។

លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ថ្នាក់ដឹកនាំក្រុងព្រះសីហនុ និងប្រធានមន្ទីរអង្គភាពពាក់ព័ន្ធ ព្រមទាំងបងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ក្នុងក្រុងព្រះសីហនុ​ ដែលបានខិតខំប្រឹងប្រែងបំពេញការងារបានយ៉ាងល្អ ក្នុងឱកាសបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

ក្នុងឱកាសនោះដែរ​ លោក​ គួច​ ចំរើន​ អភិបាល​ នៃ​គណ:អភិបាល​ខេត្តព្រះសីហនុ​ ក៏បាននាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ឧបត្ថម្ភជូនដល់បងប្អូនប្រជាការពារ ក្រុងព្រះសីហនុ បុគ្គលិកសម្អាតបរិស្ថាន ឆ្មាំឆ្នេរសមុទ្រ និងបងប្អូនបុគ្គលិកកម្មករប្រមូលសំរាម ម្នាក់ៗ​ទទួល​បាន​ថវិកា​ ១០ម៉ឺន​រៀល​ ទឹកក្រូច​១កេស និងស្រាបៀ​រ១កេស ដើម្បីជាការលើកទឹកចិត្ត និងជូនពរបុណ្បចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print