ភ្នំពេញ ; ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹងថា ការបើកបៀវត្សជូនមន្ត្រីរាជការសម្រាប់ខែឧសភា ឆ្នាំ២០២២ អនុវត្តដូចខាងក្រោម៖
– លើកទី១៖ ត្រូវបើកមុនដំណាច់ខែមេសា
– លើកទី២៖ ត្រូវបើកក្នុងសប្ដាហ៍ទី៣ ខែឧសភា។
ក្រសួងមុខងារសាធារណៈ មានកិត្តិយស សូមគោរពជម្រាបជូន សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយក រដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត ក្រុង ស្រុក លោក លោកស្រីប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធមេត្តាជ្រាបថា គ្រប់ក្រសួង ស្ថាប័នថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ត្រូវរៀបចំការបើកផ្តល់បៀវត្សលើកទី១សម្រាប់ខែឧសភា ឆ្នាំ២០២២ អោយបានមុន ដំណាច់ខែមេសា និងលើកទី២អោយបានក្នុងសប្តាហ៍ទី៣ នៃខែឧសភា ឆ្នាំ២០២២ ជូនមន្ត្រីរាជការស៊ីវិល របស់ខ្លួន ដោយឡែកសម្រាប់ការបើកផ្តល់បៀវត្ស សម្រាប់ខែមិថុនា ឆ្នាំ២០២២ សូមអនុវត្តតាមនីតិវិធី ដែលបានកំណត់ជាធរមាន។
ក្រសួងមុខងារសាធារណៈ សង្ឃឹមថា សម្តេច ឯកឧត្តម លោកជំទាវ ឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្តី រដ្ឋមន្ត្រី នៃក្រសួង ស្ថាប័ន ឯកឧត្តម លោកជំទាវអភិបាល នៃគណៈអភិបាល រាជធានី ខេត្ត លោក លោកសី អភិបាលក្រុង ស្រុក ប្រធានមន្ទីរ និងអង្គភាពពាក់ព័ន្ធ នឹងចូលរួមសហការអនុវត្តតាមខ្លឹមសារនៃសេចក្តីជូន ដំណឹងនេះតាមការគួរអោយមានប្រសិទ្ធភាព៕
ដោយ : សុខ ខេមរា