ភ្នំពេញ ៖ បើយោង តាមអនុក្រឹត្យ ដែល អង្គភាព មជ្ឈមណ្ឌលសារព័ត៌មាន”នគរវត្ត” ទទួលបាននៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ គឺសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានចេញអនុក្រឹត្យ ស្ដីពីការរៀបចំ និងការប្រព្រឹត្ដទៅរបស់គណៈកម្មាធិការ រដ្ឋាភិបាលឌីជីថល។
ខាងក្រោមនេះ ជាអនុក្រឹត្យ របស់សម្ដេចតេជោ ហ៊ុន សែន ដែលមានខ្លឹមសារទាំងស្រុង៖
អនុក្រឹត្យនេះកំណត់អំពីការរៀបចំនិងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការរដ្ឋាភិបាលឌីជីថល ដែលសរសេរ ជាអក្សរកាត់ថា គ.រ.ខ. ដើម្បីធានានូវប្រសិទ្ធភាព និងប្រសិទ្ធផលនៃការបំពេញមុខងារជាសេនាធិការជូន ក្រុមប្រឹក្សាជាតិសេដ្ឋកិច្ច និងសង្គមឌីជីថល (ក.ស.ឌ.) លើការងារបច្ចេកទេស និងគោលនយោបាយ នៅក្នុងការដឹកនាំ សម្របសម្រួល និងជំរុញការកសាងរដ្ឋាភិបាលឌីជីថលនៅក្នុងព្រះរាជាណាចក្រកម្ពុជា។
គ.រ.ឌ. មានតួនាទីនិងភារកិច្ច ដូចខាងក្រោម៖
– រៀបចំនិងជំរុញការអនុវត្តគោលនយោបាយ យុទ្ធសាស្ត្រ គោលការណ៍ និងទិសដៅ តាមសកម្មភាពអាទិភាព នៃការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីដាក់ជូន ក.ស. ឌ. ពិនិត្យនិងសម្រេច
– រៀបចំ សិក្សា ស្រាវជ្រាវ និងជំរុញការផ្សព្វផ្សាយអំពីរដ្ឋាភិបាលឌីជីថល តាមរយៈសិក្ខាសាលា កម្មវិធី
ផ្សព្វផ្សាយ ទស្សនកិច្ចសិក្សា និងការផ្លាស់ប្ដូរបទពិសោធពាក់ព័ន្ធនឹងរដ្ឋាភិបាលឌីជីថល
– ពិនិត្យ សិក្សា លើកសំណើ និងផ្តល់យោបល់ជូន ក.ស.ខ. លើការរៀបចំ ការកែសម្រួល និង/ឬការ
ធ្វើវិសោធនកម្មច្បាប់និងលិខិតបទដ្ឋានគតិយុត្ត សម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល
– ជំរុញការអនុវត្តច្បាប់និងលិខិតបទដ្ឋានគតិយុត្ត ពាក់ព័ន្ធនឹងកម្មវិធី គម្រោង និងផែនការកសាង ឌីជីថល ដោយមានយន្តការអនុវត្តប្រកបដោយប្រសិទ្ធភាព
រដ្ឋាភិបាល
– រៀបចំនិងជំរុញការអនុវត្តស្តង់ដារបច្ចេកទេសសម្រាប់ការកសាងរដ្ឋាភិបាលឌីជីថល ដើម្បីធានាអន្តរប្រតិបត្តិការ
នៃប្រព័ន្ធព័ត៌មានឌីជីថលរបស់ក្រសួង ស្ថាប័ន និងវិស័យឯកជន
– សហការ រៀបចំ និងជំរុញការអនុវត្តនីតិវិធីប្រតិបត្តិស្តង់ដា សម្រាប់ដំណើរប្រព្រឹត្តទៅនៃក្រសួងស្ថាប័ន ដើម្បីលើកកម្ពស់ការប្រើប្រាស់ប្រព័ន្ធព័ត៌មានឌីជីថល សម្រាប់អភិបាលកិច្ចនិងសេវាសាធារណៈប្រកបដោយ ប្រសិទ្ធភាពនិងប្រសិទ្ធផល ដឹកនាំ សម្របសម្រួល សហការ រៀបចំ និងជំរុញការអនុវត្តផែនការកសាងរដ្ឋាភិបាលឌីជីថល ដែលមានវិសាលភាពគ្របដណ្តប់លើអភិបាលកិច្ចនិងសេវាសាធារណៈ តាមរយៈការធ្វើសុខដុមនីយកម្ម ការកំណត់អាទិភាពនៃគម្រោងនានា និងការជំរុញប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ស្របតាមកម្រិតឧត្តមានុពលនិងស្តង់ដារបច្ចេកទេស
– ជំរុញការរៀបចំទិន្នន័យគោល (Base Registry) និងការចែករំលែកទិន្នន័យរវាងក្រសួងស្ថាប័ន និងវិស័យ ឯកជន សំដៅជំរុញល្បឿននៃការកសាងមូលដ្ឋាន ការចាប់យក និងការធ្វើបរិវត្តកម្មរដ្ឋាភិបាលឌីជីថល
– រៀបចំផែនការប្រចាំឆ្នាំ រយៈពេលមធ្យម និងវែង ស្របតាមសកម្មភាពអាទិភាពនៃគោលនយោបាយរដ្ឋាភិបាល ឌីជីថល ដើម្បីលើកសំណើជូន កសឧ. ពិនិត្យនិងសម្រេច
– សម្របសម្រួល ពិនិត្យ និងផ្តល់យោបល់បច្ចេកទេសលើគម្រោងរដ្ឋាភិបាលឌីជីថល ដើម្បីបន្តនីតិវិធីអនុលោម
តាមច្បាប់និងលិខិតបទដ្ឋានគតិយុត្តជាធរមាន
– ពិនិត្យនិងសិក្សាលើគម្រោងបរិវត្តកម្មរដ្ឋាភិបាលឌីដីថលប្រចាំឆ្នាំរយៈពេលមធ្យម និងវែង ដែលស្នើដោយ ក្រសួងស្ថាប័ន ស្របតាមផែនការសកម្មភាពអាទិភាពនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល ដើម្បីលើក សំណើជូន កសឧពិនិត្យនិងសម្រេច
– បង្កើតកិច្ចសហប្រតិបត្តិការក្នុងប្រទេសនិងអន្តរជាតិ លើការកសាងរដ្ឋាភិបាលឌីជីថល គរធនធានហិរញ្ញវត្ថុ ធនធានបច្ចេកទេស និងមូលធនមនុស្សឌីជីថល ដើម្បីកសាងរដ្ឋាភិបាលឌីជីថល
– ជំរុញ សម្របសម្រួល និងគាំទ្រការចូលរួមកសាងរដ្ឋាភិបាលឌីជីថលពីគ្រប់មជ្ឈដ្ឋាន ដើម្បីសម្រេចចក្ខុវិស័យ គោលបំណង និងគោលដៅជាយុទ្ធសាស្ត្រនៃគោលនយោបាយរដ្ឋាភិបាលឌីជីថល
– ជំរុញការតាមដាន ការត្រួតពិនិត្យ និងការវាយតម្លៃលើការអនុវត្តគោលនយោបាយ ច្បាប់ លិខិត បទដ្ឋានគតិយុត្ត យុទ្ធសាស្ត្រ គោលការណ៍ ទិសដៅ ស្តង់ដា កម្មវិធី គម្រោង និងផែនការកសាងរដ្ឋាភិបាល ៕
ដោយ : សិលា