ទឹកធ្លាក់ឆាយ ១០០ មានកម្ពស់ប្រហែល១០០ម៉ែត្រ ជាទីចាប់អារម្មណ៍ថ្មី សម្រាប់អ្នកធ្វើដំណើរបែបផ្សេងព្រេងដោយថ្មេីរជេីងកម្សាន្ត នៅតាមទេសចរណ៍ធម្មជាតិ

ចែករំលែក៖

ខេត្ត​កោះកុង​៖​ យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងនៅព្រឹក​ព្រហស្បតិ៍​ទី​២១​ ខែមេសា​ ឆ្នាំ​២០២២នេះ​ថា៖​
ទឹកធ្លាក់ឆាយ ១០០ មានកម្ពស់ប្រហែល១០០ម៉ែត្រ ជាទីចាប់អារម្មណ៍ថ្មី សម្រាប់អ្នកធ្វើដំណើរបែបផ្សេងព្រេង ដោយថ្មេីរជេីងកំសាន្ត នៅតាមទេសចរណ៍ធម្មជាតិ។

ប្រភពដដែលបន្តថា​ ទឹកធ្លាក់​ឆាយ១០០ ឬ ឆាយខ្ពស់ ជាតំបន់ទឹកធ្លាក់ដែលស្ថិតនៅក្នុងឧទ្យានជាតិជួរភ្នំក្រវ៉ាញកណ្តាល ភូមិសាស្រ្តជាប់ព្រំប្រទល់ ខេត្តកោះកុង និងខេត្តពោធិ៍សាត់។

ក្រសួង​បរិស្ថាន​ បានបន្ថែមថា​ បើតាមអ្នកភូមិតាំងបំពង់ ការធ្វើដំណើរ តាមផ្លូវ យើងតែងប្រទះឃើញប្រភេទសត្វព្រៃ និងជីវៈចម្រុះជាច្រើនប្រភេទទៀត ដែលនាំឱ្យការធ្វើដំណេីរកំសាន្តរបស់យើង មានអារម្មណ៍រីករាយ និងគយគន់ទស្សនីយ៍ភាពតាមឧទ្យានជាតិ ដូចផ្ទាំងគំនូរជាធម្មជាតិ។

គួរជម្រាបដែរថា​ កាលពីពេលថ្មីៗនេះ​ ក្រសួង​បរិស្ថាន​ ក៏បានបង្ហាញ​ពី​ទិដ្ឋភាព​ ទឹកឆាយរកាស្ទឹងអារ៉ែង ស្ថិតនៅឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល​ ជាសរសៃឈាមភ្នំក្រវាញ ដែលហូរពីខេត្តពោធិ៍សាត់ កាត់មកខេត្តកោះកុង តាមជ្រលងភ្នំជាច្រើន។ ជួរភ្នំក្រវ៉ាញគឺជាព្រៃទាក់ទាញទឹកភ្លៀងធំជាងគេនៅអាស៉ីអាគ្នេយ៍ និងសំបូរសត្វព្រៃជាច្រើនប្រភេទ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print