មេទ័ពរុស្ស៊ី៖ គ្រប់គ្រងតំបន់ដុនបាស នឹងបើកផ្លូវគោលជាប់ជាមួយតំបន់គ្រីមៀ

ចែករំលែក៖

ឧត្តមសេនីយ៍ Rustam Minnekayev មេបញ្ជាការភូមិភាគកណ្តាលរបស់រុស្ស៊ីបានបញ្ជាក់ថា ការគ្រប់គ្រងតំបន់ដុនបាស នឹងអនុញ្ញាតឱ្យបង្កើតច្រករបៀងដីទៅកាន់ Crimea និងដណ្តើមបានឥទ្ធិពលទៅលើទីតាំងយោធាដែលមានសារៈសំខាន់បំផុតរបស់អ៊ុយក្រែន ។

សារព័ត៌មាន TASS បានដកស្រង់សម្តីលោក Rustam Minnekayev ដែលបញ្ជាក់ថា «ការគ្រប់គ្រងតំបន់ដុនបាស គឺជួយឱ្យយើងបើកច្រករបៀងលើផ្លូវគោកទៅកាន់តំបន់គ្រីមៀ (ដែលរុស្ស៊ីគ្រប់គ្រងនៅឆ្នាំ២០១៤)។ សកម្មភាពនោះនឹងប៉ះពាល់យ៉ាងខ្លាំងដល់ទីតាំងយោធាសំខាន់ៗរបស់អ៊ុយក្រែន ក៏ដូចជាកំពង់ផែនៅតំបន់សមុទ្រខ្មៅ ដែលជាច្រកផ្លូវដឹកជញ្ជូនផលិតផលកសិកម្មពីអ៊ុយក្រែនទៅកាន់ប្រទេសផ្សេងទៀត។
មេបញ្ជាការរងនៃកងកម្លាំងយោធាភូមិភាគកណ្តាលរបស់រុស្ស៉ី កាលពីថ្ងៃ២២ខែមេសា បានអះអាងថា រុស្ស៉ីមានផែនការចង់គ្រប់គ្រងឱ្យបានទាំងស្រុងលើតំបន់ដុនបាស់ ហើយនិងតំបន់ភាគខាងត្បូងអ៊ុយក្រែន ក្នុងអំឡុងដំណាក់កាលទី២ នៃប្រតិបត្តិការយោធារបស់ខ្លួន។ នេះបើតាមការចេញផ្សាយដោយទីភ្នាក់ងារសារព័ត៌មាន Reuters នៅថ្ងៃសៅរ៍ ទី២៣ ខែមេសា ឆ្នាំ២០២២។
ការអះអាងពីលោកRustam Minnekayev ដែលជាមេបញ្ជាការរងខាងលើ គឺជាការបញ្ជាក់យ៉ាងលម្អិតមួយអំពីមហិច្ឆតារបស់ទីក្រុងមូស្គូទៅលើអ៊ុយក្រែន ហើយវាក៏ជាសញ្ញាដែរថារុស្ស៉ីហាក់នឹងមិនដកថយក្នុងពេលឆាប់ៗនោះឡើយ។ កាលពីថ្ងៃពុធសប្តាហ៍នេះ អភិបាលតំបន់ លូហាន់ (Luhansk) ដែលជាតំបន់មួយក្នុងចំណោមតំបន់ពីរនៃដុនបាស់ បានអះអាងថា រុស្ស៉ីគ្រប់គ្រង៨០ភាគរយនៃតំបន់នោះហើយ។
ក្នុងសប្តាហ៍នេះ រុស្ស៉ីបានចាប់ផ្តើមដំណាក់កាលទី២ នៃប្រតិបត្តិការយោធារបស់ខ្លួន ដោយផ្តោតលើតំបន់ដុនបាស់ដែលនៅភាគខាងកើតអ៊ុយក្រែន បន្ទាប់ពីមិនអាចគ្រប់គ្រងរដ្ឋធានីកៀវ ដែលនៅភាគខាងជើងបាន គិតចាប់តាំងពីការលើកទ័ពចូលអ៊ុយក្រែន កាលពីថ្ងៃទី២៤ ខែកុម្ភៈ៕ ដោយធីរីណា

...


រូប​ថត​ :​ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print