ឆ្លងចរន្តអគ្គិសនី​ ឆេះផ្ទះប្រជាពលរដ្ឋអស់៣ខ្នង​​ទាំងព្រឹកនៅខេត្តកំពង់ស្ពឺ តែមិនមានគ្រោះថ្នាក់ដល់មនុស្សទេ

ចែករំលែក៖

ខេត្ត​កំពង់ស្ពឺ​៖ បេី​យោង​តាមការបញ្ជាក់ពី​លោក សៀក រ៉ា នាយ​ប៉ុ​ស្តិ៍នគរបា​ល​រដ្ឋបាល​ឃុំ​ស្គុះ​ នៃស្នងការដ្ខាននគរបាលខេត្តកំពង់ស្ពឺ​ បានឱ្យដឹងថា​ កាលពី​វេលាម៉ោង១១​និង៣០នាទី​ព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២២នេះ​ មានផ្ទះ​ប្រជាពលរដ្ឋ​ចំនួន០៣ខ្នងដែល​ស្ថិតនៅ​ក្នុង​ភូមិ​រើ​ង​ពើ​ង ឃុំ​ស្គុះ ស្រុក​សំរោងទង ខេត្ត​កំពង់ស្ពឺ​ ត្រូវ​បាន​ព្រះអគ្គីឆាបឆេះ​ដោយសារតែ​ឆ្លង​ចរន្ត​អគ្គិសនី ខណៈ​ដែល​ម្ចាស់ផ្ទះ​ចេញទៅ​ប្រកបរបរ​ចិញ្ចឹមជីវិត។

   លោកនាយប៉ុស្តិ៍រូបនេះ​បានបន្ថែមថា​ ខណៈ​ស្ថានភាព​ភ្លើង​កំពុងតែ​ឆាបឆេះយ៉ាង​សន្ធោសន្ធៅនោះ ក្រុម​បង្ការពន្លត់

អគ្គិភ័យនៅ​មិ​នទាន់​គ្រប់គ្រង​ស្ថានការណ៍​នេះ​បាន​នៅឡើយ​ទេ​។​ ភ្លាមនោះ​រថយន្ត​បង្ការ​ពន្លត់​អគ្គិភ័យ​ចំនួន០៣គ្រឿង​នៃ​ស្នង​ការ​ដ្ឋាន​នគរបាល​ខេត្ត​កំពង់ស្ពឺ​បាន​ចេញ​ធ្វើអន្តរាគមន៍​បាញ់​ទឹកពន្លត់​លើ​ករណីនេះ​។

    ដោយឡែក​ លោក នៅ ម៉េ​ត អាយុ៧០ឆ្នាំ ជា​មេ​ភូមិ​រើង​ពើង បាន​និយាយ​ឱ្យ​ដឹង​ថា ​ផ្ទះ​ប្រពល​រដ្ឋ​ចំនួន០៣ខ្នង​ដែល​​​ឆេះ​អស់នោះ ម្ចាស់ផ្ទះ​ទី១-ឈ្មោះ​ឈិន សា​រ៉ុម ភេទ​ស្រី អាយុ៥៣ឆ្នាំ មុខរបរ​ធ្វើការ​សំណង់ និងប្តីឈ្មោះ ញ៉ែម វ៉ាន់ អាយុ៥៥ឆ្នាំ ជាកម្មករ​សំណង់ រស់នៅភូមិ​រើង​ពើង ឃុំ​ស្គុះ ស្រុកសំរោងទង (ផ្ទះតៀម​ទំហំ៦ម៉ែត្រ​គុណ​នឹង ៨ម៉ែត្រ ជញ្ជាំង​ស័ង្កសី), ម្ចាស់ផ្ទះ​ទី២-ឈ្មោះ សុត សា​រ៉ា​ន់ ភេទ​ស្រី អាយុ៤២ឆ្នាំ ជា​កម្មកររោងចក្រ ប្តី​ឈ្មោះ ផា​និ​ត អាយុ៤៤ឆ្នាំ ជាជាងកាត់សក់ ផ្ទះ​ទំហំ៥ម៉ែត្រ​គុណនឹង៦ម៉ែត្រ (តៀម), ទី៣-ឈ្មោះ រិត សុខ ភេទប្រុសអាយុ៦៤ឆ្នាំ​ ​មានប្រពន្ធ​ឈ្មោះ​រិត មាន អាយុ​៦១ឆ្នាំ ​ផ្ទះទំហំ៦ម៉ែត្រគុណនឹង៨ម៉ែត្រ ថ្ម​​ក្រោម​ឈើ​លើប្រក់ស័ង្កសី​ ។

   លោក​មេ​ភូមិ​រើង​ពើង​ដដែលបាន​បញ្ជាក់​ទៀត​ថា ​នៅមុន​កើតហេ​តុ គឺ​ឈ្មោះ​ផា​និ​ត បាន​ចេញទៅ​ធ្វើការងារ ហើយ (ម្តាយឈ្មោះ រិត មាន)ដែល​នៅផ្ទះ​ជិត​គ្នា​នោះ នៅ​មើល​ផ្ទះ ហើយ​ពេលនោះ​ស្រាប់​តែទុស្សេ​ខ្សែរភ្លើង​ជាមួយ​ទូទឹកកកបណ្តាល​ឱ្យ​មាន​ផ្សែងហុយក្លាយជា​អណ្តាត​ភ្លើង ឆេះ​ធ្វើឱ្យប្រជាពលរដ្ឋ​ស្រែក​ឆោឡោ​ឡើង ហើយលោក​មេភូមិ​ក៏បាន​រាយការណ៍​ទៅ​លោកនាយ​ប៉ុស្តិ៍​នគរបាលឱ្យរាយការណ៍​បន្ត​ទៅ​លោក​អធិការ​នគរបាល​ស្រុកហៅ​រថយន្ត​ពន្លត់​អគ្គិភ័យ​មក​បាញ់​ពន្លត់ ប៉ុន្តែ​ផ្ទះ​ឆេះ​អស់រលីង​ទៅ​ហើយ៕​​អរុណរះ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print