រសៀលនេះ ! សម្តេចតេជោ ហ៊ុន សែន ផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការចាក់វ៉ាក់សាំង និងស្ថានភាពជំងឺកូវីដ១៩ក្រោយចូលឆ្នាំខ្មែរ

ចែករំលែក៖

ភ្នំពេញ : នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានផ្ញើសារពិសេសជូនជនរួមជាតិ ពាក់ព័ន្ធការចាក់វ៉ាក់សាំង និងស្ថានភាពជំងឺកូវីដ១៩ក្រោយចូលឆ្នាំខ្មែរ តាមរយៈសារជាសំឡេងយ៉ាងដូច្នេះថា , បងប្អូនជនរួមជាតិជាទីស្រឡាញ់ ! ចាប់តាំងពីចូលឆ្នាំខ្មែរ រហូតមកដល់ពេលនេះ យើងបានពិនិត្យឃើញថាភាពសុាំក្នុងសហគមន៍ បាននាំដល់កម្រិតនៃការឆ្លងតិចតួច តាំងពីមុនចូលឆ្នាំ រហូតមកដល់ចូលឆ្នាំ នឹងចូលឆ្នាំរួច ពុំមានសញ្ញាណាដែលបញ្ជាក់ថាការកើនឡើង ការរីករាលដាលនៃការឆ្លងនោះទេ។ សម្តេចមានប្រសាសន៍បន្តថា, បន្ទាប់ពីប្រកាសឲ្យខេត្ត 4 បានសម្រេចចិត្តដោយប្រជាជនខ្លួនឯង ពាក់ម៉ាសឬមិនពាក់ម៉ាស ដែលមិនមែនជាកាតព្វកិច្ចទៀតនោះ យើងអាច នឹងកំពុងតែពិនិត្យទៀតនោះ អំពីដាក់បន្ថែមនូវ ខេត្ត ឬដែនដីនៅខេត្តខ្លះ បន្ថែមទៀត ដើម្បីកាត់បន្ថយការប្រើប្រាស់ម៉ាស និងការកាត់បន្ថយការចំណាយរបស់ប្រជាពលរដ្ឋយើង ទៅលើការទិញម៉ាសម្រាប់ពាក់ ។ ប៉ុន្តែវិធានការទាំងអស់នេះ វាសារ:សំខាន់ ដោយសារយើងមានភាពសុាំក្នុងសហគមន៍ តាមរយៈការចាក់វ៉ាក់សាំងបាន២ដូស រួចរាល់។ ប៉ុន្តែអ្វីដែលជាតម្រូវការដើម្បីឈានទៅដល់សម្រេច នេះភាពសុាំសហគមន៍ ហ្នឹងដើម្បីកាត់បន្ថយ នូវការបន្ធូរបន្ថយនៃវិធានការ សុខាភិបាល ដូចជាបញ្ហា ការជួបជុំ ការពាក់ម៉ាសជាដើម សំខាន់ស្ថិតនៅលើភាពសុាំក្នុងសហគមន៍ដោយសារការចាក់វ៉ាក់សាំង។

សម្ដេចថ្លែងបន្តថា, ខ្ញុំសូមប្រកាសថាប្រជាជនកម្ពុជា យ៉ាងហោចណាស់ក៏ត្រូវបានចាក់វ៉ាក់សាំងចំនួន៣ ដូសឲ្យបានទាំងអស់គ្នា ។ មកដល់ពេលនេះវ៉ាក់សាំងដូស ទី 3 ទើបនឹងចាក់បានប្រមាណជាង 8 លាននាក់តែប៉ុណ្ណោះ។ ដូច្នេះហើយនៅមានការខ្វះខាតចំនួនជាង 6 លាននាក់ទៀត ដែលយើងត្រូវការចាក់។

សម្តេចមានប្រសាសន៍លើកឡើងថា, ខ្ញុំបានធ្វើការណែនាំចំពោះលោកជំទាវ ឱ វណ្ណឌីន ដើម្បីផ្ដោតការយកចិត្តទុកដាក់ ទៅលើទីកន្លែងដែលមានមនុស្សច្រើន នោះពាក់ព័ន្ធនៅលើកម្មករ កម្មការិនី នៅតាមបណ្ដារោងចក្រ អ្នករកស៊ីក្រៅប្រព័ន្ធ អ្នករកស៊ីលក់ដូរជាដើម ត្រូវខិតខំប្រមូលកម្លាំងដើម្បីចាក់ជូន កម្មករ កម្មការិនី នៅតាមរោងចក្រ កម្មករ កម្មការិនី នៅតាមការដ្ឋានសំណង់ ក៏ដូចជា អាជីវករលក់ដូរតូចតាចនៅតាមទីផ្សារនានា អ្នកអាចនឹងងាយឆ្លង ។ ធ្វើយ៉ាងដូច្នេះយើងនឹងមានភាពសំុាក្នុងសហគមន៍ កាន់តែខ្ពស់ ការលើកលែង ការពាក់ម៉ាស និងតម្រូវការមួយចំនួនទៀត វិធានការសុខាភិបាលក៏ត្រូវបានបន្ធូរបន្ថយ ដែលជាការកាត់បន្ថយនៃការចំណាយ មួយចំនួនពីសំណាក់ប្រជាពលរដ្ឋរបស់យើង ។ យ៉ាងហោចណាស់ក្នុងវិធានការ ៣ការពារ និង៣កុំ យើងអាចដកបាននូវការពាក់ម៉ាស ឬក៏អាចកាត់បន្ថយគម្លាត អំពីគម្លាត មានការចាំបាច់ ឬមិនចាំបាច់យ៉ាងណានោះ វាក៏អាស្រ័យទាក់ទងទៅនឹងការសុាំក្នុងសហគមន៍ ។ សម្ដេចបានមានប្រសាសន៍ថា, ក្នុងរដូវចូលឆ្នាំនេះយើងមានការប៉ះពាល់គ្នាច្រើនណាស់ ប៉ុន្តែយើងមិនមានការឆ្លងច្រើននោះទេ ដូច្នេះខ្ញុំសូមផ្ដល់ឲ្យខាងវិស័យសុខាភិបាលធ្វើការមានបន្ត នៅពេលដែលមានការដកម៉ាសចេញនោះ ។ ខ្ញុំក៏សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋរបស់យើង មិនថាកម្មករ កម្មការិនីនោះទេ ប្រជាជនទាំងអស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវ បែរបានចាក់ដូសទីបីជាចាំបាច់  នេះជាការតម្រូវដើម្បីឈានទៅរកការបន្ធូរបន្ថយទាំងស្រុង ឬមួយថ្ងៃធំនៃវិធានការសុខាភិបាល។ 

សម្ដេចថ្លែងបន្តថា, ការចាក់គ្រប់៣ដូស គឺសម្រាប់ការពារការឆ្លងជំងឺ covid-19 ខ្ញុំសុំឲ្យលោកជំទាវឱវណ្ណឌីនសហការជាមួយនឹងគ្រប់ស្ថាប័នទាំងអស់ បន្តចាក់វ៉ាក់សាំងជូនកម្មករ កម្មការិនីទាំងអស់ នៅក្នុងរាជធានីខេត្ត  ដែលមានកម្មករតាមសហគ្រាស ដែលមានកម្មករតាមរោងចក្រសំណង់ ហើយដែលមានអ្នកលក់ដូរសេថ្ឋកិច្ច ក្រៅប្រព័ន្ធ និងអ្នកដែលរកស៊ីទាំងឡាយណាដែលងាយរងនូវហានិភ័យ ធ្វើយ៉ាងម៉េចឲ្យពួកគាត់បានដូសទីបីជាចាំបាច់ ហើយប្រសិនបើគាត់ទទួលបានដូសទី 4 កាន់តែប្រសើរ ។ ប៉ុន្តែអ្វីជាសំណូមពរជាអតិបរិមារបស់ខ្ញុំ គឺសំណូមពរដល់ទីបំផុតរបស់ខ្ញុំទៅករុណាខ្ញុំ គឺចាក់ដូសទី៣ ហើយដូសទី 3 នេះយើងនៅសល់មនុស្សព្យាង្គ 6 មានអ្នកទៀត ដែលត្រូវចាក់ ព្រោះឥឡូវនេះយើង ចាក់បានរហូតដល់ជាង 8 លានទៅហើយ ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print