ផែនការ​ណែនាំ​ ស្ដី​ពី​ការ​រៀបចំ​ព្រះ​រាជ​ពិធី​បុណ្យ​ចម្រើន​ពព្រះជន្មព្រះ​ករុណា​ព្រះ​បាទ​សម្តេច​ព្រះ​បរមនាថ​ នរោត្ដម​ សសីហមុនីព្រះ​មហាក្សត្រ​ នៃ​ព្រះរាជា​ណាចក្រ​កម្ពុជា​គម្រប់​ព្រះ​ជន្ម​ ៦៩​ យាង​ចូល​ ៧​០​ ព្រះវស្សា

ចែករំលែក៖

ភ្នំពេញ : គណៈកម្មាធិការជាតិ រៀបចំបុណ្យជាតិ អន្តរជាតិ បានបញ្ជាក់ថា, ជារៀងរាល់ឆ្នាំ រាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយព្រះរាជវង្សានុវង្ស ថ្នាក់ដឹកនាំ មន្ត្រីរាជការ គ្រប់ក្រសួង រដ្ឋលេខាធិការដ្ឋាន ស្ថាប័ន និងរដ្ឋបាលរាជធានី ខេត្ត ព្រមទាំងប្រជារាស្ត្រទូទាំង ប្រទេស តែងរៀបចំប្រារព្ធព្រះរាជពិធីបុណ្យចម្រើនព្រះជន្មថ្វាយ ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្របតាមព្រះរាជប្បវេណ៏ពីបុរាណ ដោយចាត់ទុកព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គឺជាអាយុវឌ្ឍនមង្គលមួយដ៏ប្រសើរថ្លៃថ្លា ដែលប្រារព្ធឡើងដើម្បី សម្តែងនូវកតញ្ញូតាធម៌ ចំពោះព្រះមហាករុណាទិគុណរបស់ ព្រះមហាក្សត្រ ដើម្បីថ្វាយព្រះពរសព្ទសាធុការ និងថ្វាយព្រះរាជកុសលចំពោះ ព្រះមហាក្សត្រ ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ដើម្បីបានគង់ប្រថាប់នៅ ក្នុងព្រះបរមសិរីរាជសម្បត្តិ និងជាម្លប់ដ៏ត្រជាក់ត្រជំរបស់ប្រជារាស្ត្រ យូរអង្វែងតរៀងទៅ។

ឆ្នាំនេះ ព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត នៃព្រះរាជាណាចក្រកម្ពុជា គម្រប់ព្រះជន្ម៦៩ យាងចូល ៧០ព្រះវស្សា នឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ១៤កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែឧសភា ឆ្នាំ២០២២។

ដើម្បីរៀបចំព្រះរាជពិធីបុណ្យឱ្យប្រព្រឹត្តទៅស្របតាមព្រះរាជប្បវេជាពីបុរាណ និងអនុវត្តតាមវិធានការ សុខាភិបាល និងវិធានការរដ្ឋបាលរបស់អាជ្ញាធរដែនដី សំដៅបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩ គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ សូមធ្វើការណែនាំដូចតទៅ :

* ក្រសួងព្រះបរមរាជវាំង

រៀបចំព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម ទៅតាមព្រះរាជប្បវេរ តាមការសព្វព្រះរាជហឫទ័យ ព្រះអរុណា ជាអម្ចាស់ជីវិតលើត្បូង ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត។

-ថ្វាយគណៈប្រតិភូសង្ឃទាំងពីរគណៈដឹកនាំដោយ សម្តេចព្រះអគ្គមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេស បណ្ឌិត ទេព វង្ស និង សម្តេចព្រះអភិសិរីសុខន្ធមហាសង្ឃរាជាធិបតី កិត្តិឧទ្ទេសបណ្ឌិត បូរ គី បានយាង និមន្ត ថ្វាយព្រះរាជសព្ទសាធុការពរ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូង នៅក្នុងព្រះបរមរាជវាំង ដោយត្រូវអនុវត្តវិធានការសុខាភិបាលឱ្យបានខ្ជាប់ខ្ជួន គឺត្រូវពាក់ម៉ាស់ ធ្វើការវាស់កម្ដៅ លាងដៃសាប៊ូ ឬអាល់កុល ដែល និងរក្សាគម្លាតសុវត្ថិភាព ៕

ដោយ : សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print