លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ៖ ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក គឺផ្តើមចេញពីអំពីល្អរបស់មន្ត្រីនៅមូលដ្ឋាន

ចែករំលែក៖

ភ្នំពេញ : លោកស្រី កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយ រដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងជាប្រធានប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានរាជធានីភ្នំពេញ បាន បញ្ជាក់ថា ដើម្បីប្រែក្លាយពីសមាជិកបក្សម្នាក់ ទៅជាសម្លេងគាំទ្រគណបក្សមួយសន្លឹក គឺផ្តើមចេញពីអំពីល្អរបស់មន្ត្រីនៅមូលដ្ឋាន លោកស្រីបានបញ្ជាក់បែបនេះ ក្នុងពិធីជួបសំណេះសំណាលជាមួយ សមាជិកាក្រុមប្រឹក្សាខណ្ឌ-សង្កាត់  គណៈអភិបាល និងសកម្មជននារី នៃខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ នារសៀលថ្ងៃអាទិត្យ ៨រោច ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ នៅស្នាក់ការគណបក្សខណ្ឌច្បារ។

លោកស្រីក៏បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានដឹកនាំប្រទេសមានសុខសន្តិភាព មានស្ថេរភាពនយោបាយល្អ និងមានភាពរីកចម្រើនលើគ្រប់វិស័យ គ្រប់គ្រងបានយ៉ាងល្អនូវការឆ្លងរីករាលដាលកូវីដ១៩ តាមរយៈ យុទ្ធសាស្ត្រចាក់វ៉ាក់សាំងតាមអភិក្រម ផ្ការីក ។ 

លោកស្រីក៏បានកោតសសើរក្រុមការងារគណបក្ស ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខណ្ឌ នារីគ្រប់លំដាប់ថ្នាក់ នៃខណ្ឌច្បារអំពៅ ដែលបានបំពេញតួនាទីភារកិច្ចបានយ៉ាងល្អប្រសើរដោយទទួលបានលទ្ធផលគួជាទីមោទនៈ និងបានផ្លាស់ប្តូរសម្រស់ក្នុងខណ្ឌ ដែលជាផ្នែកមួយក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញ ស្របតាមផែនការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលកម្ពុជា ។

លោកស្រីបានបន្តទៀតថា នៅក្នុងបរិការណ៍កូវីដ១៩នេះ យើងទាំងអស់គ្នាត្រូវរៀនរស់នៅ និងធ្វើការតាមគន្លងថ្មី ដោយគោរពតាមវិធានការណ៍របស់សុខាភិបាល ៣ការពារ ៣កុំ  និងត្រូវរួមគ្នាបន្តថែរក្សាសុខសន្តិភាព ដើម្បីរួមសហការណ៍គ្នាជម្រុញនូវល្បឿននៃការអភិវឌ្ឍន៍ ហើយស្ត្រីត្រូវពង្រឹងនូវសមត្ថភាពរបស់ខ្លួនបន្ថែមទៀត ដើម្បីចូលរួមចំណែកជាមួយរបស់រាជរដ្ឋាភិបាលក្នុងកសារ និងអភិវឌ្ឍន៍ប្រទេសជាតិឲ្យកាន់តែមានភាពរីកចម្រើនបន្ថែមទៀត ។ លោកស្រីក៏បានជម្រុញដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់នៅក្នុងខណ្ឌច្បារអំពៅ ត្រូវតែធ្វើអំពើល្អ និងមានភាពស្មោះត្រង់ជាមួយប្រជាពលរដ្ឋនៅមូលដ្ឋាន ដើម្បីផ្តល់ភាពកក់ក្តៅ និងធានាប្រៀបឈ្នះរបស់ គណបក្សឲ្យបានតាមរយៈ យុទ្ធសាស្ត្រ សមាជិកគណបក្សមួយ គឺជាសម្លេងគាំទ្រគណបក្សមួយសន្លឹក ។

សម្រាប់អ្នកចូលរួមក្នុងថ្ងៃនេះចំនួន ១៥០នាក់ ក្នុងម្នាក់ៗទទួលបាន សៀវភៅ ដបអាកុល ថង់យួរ និងថវិកា ៥ម៉ឺនរៀល ៕

ដោយ : សិលា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print