ប្រទេសដែលជួយដល់រុស្ស៊ី បំបែករាល់ការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច

ចែករំលែក៖

មានចន្លោះប្រហោងមួយចំពោះការដាក់ទណ្ឌកម្មរបស់ប្រទេសលោកខាងលិច នោះគឺសម្ពន្ធមិត្តសេដ្ឋកិច្ចអាស៊ី-អឺរ៉ុប (EAEU) ដែលមានរុស្ស៊ីជាសមាជិក។

លោក Robert M. Cutler សមាជិកគណៈកម្មការកិច្ចការអន្តរជាតិរបស់ប្រទេសកាណាដា បានលើកឡើងនៅលើគេហទំព័រ Geopoliticalmonitor.com ថា ក្នុងពេលបច្ចុប្បន្ន គឺមានចន្លោះប្រហោងមួយដែលរុស្សុីអាចគេចពីទណ្ឌកម្មលោកខាងលិច នោះគឺសម្ពន្ធសេដ្ឋកិច្ច អាស៊ី-អឺរ៉ុប(EAEU)ដែលមានរុស្ស៊ីជាសមាជិក។ ក្នុងតួនាទីជាសមា
ជិក(EAEU) រុស្ស៊ីមិនមានរបាំងណាមួយចំពោះទំនិញនាំចេញពីរុស្ស៊ីទៅកាន់ប្រទេសជាសមាជិក(EAEU)។ សមាជិករបស់(EAEU) មាន Armenia, Belarus, Kazakhstan និង Kyrgyzstan។ ដូច្នេះហើយការដាក់ទណ្ឌកម្មរបស់បណ្តាប្រទេសសហគមន៍អឺរ៉ុប លោកខាងលិច មិនប៉ះពាល់ដល់សេដ្ឋកិច្ចរបស់រុស្ស៊ីខ្លាំងនោះឡើយ ផ្ទុយទៅវិញ ប្រទេសលោកខាងលិចជាអ្នករងផលប៉ះពាល់ខ្លាំងជាងគេនៅក្នុងការដាក់ទណ្ឌកម្មទាំងនោះ។ ហេតុនេះហើយបានជាប្រទេសមួយចំនួនមិនបានចូលរួមដាក់ទណ្ឌកម្ម ទៅលើប្រទេសរុស្ស៊ីនោះឡើយ ដោយបន្តទិញប្រេង ឧស្ម័នពីរុស្ស៊ីដដែល បើទោះបីត្រូវទូទាត់ដោយប្រាក់រុស្ស៊ីក្តី៕ ដោយធីរីណា

...

រូប​ថត​ :​ Kremlin.ru

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print