ក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បន្តដាំស្តារឡើងវិញព្រៃលិចទឹកក្នុងតំបន់៣ នៃបឹងទន្លេសាប

ចែករំលែក៖

ខេត្ត​កំពង់ឆ្នាំង៖ បេី​យោង​តាមប្រភពព័ត៍មានពី​ក្រសួង​បរិស្ថាន​ បានឱ្យដឹងថា​ ដើមឈើចម្រុះចំនួន២៤០០០ដើម ត្រូវបានក្រសួងបរិស្ថានសហការជាមួយរដ្ឋបាលខេត្តកំពង់ឆ្នាំង បានដាំស្តារឡើងវិញ នៅព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់បឹងទន្លេសាប ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ក្រោមអធិបតីភាព លោក សូ ខនឬទ្ធិគុណ រដ្ឋលេខាធិការតំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន អមដំណើរដោយថ្នាក់ដឹកនាំក្រសួង តំណាងគណៈអភិបាលខេត្តកំពង់ឆ្នាំង មន្ទីរពាក់ព័ន្ធ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ធ និងសិស្សានុសិស្សជាច្រើននាក់ នាព្រឹកថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២។

លោកស្រី​ ប៊ន សុភី អភិបាលរងខេត្តកំពង់ឆ្នាំង បានឱ្យដឹងថា នេះជាលើកទី២ហើយដែលរៀបចំការដាំស្តារឡើងវិញ នៅព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប បានចំនួន២៣២៤៤ដើម ក្នុងនោះមានដើមរាំង១០០០ដើម ម្តេញ៧០០០ដើម ឬស្សីផ្អែម៧៤០០ដើម ពីងពុង១៧៣៥ដើម ត្នោត៩ដើម គ្រាប់ត្នោតដាំតាមព្រំតំបន់បីបានចំនួន២៣៨៩៤គ្រាប់ ដែលមានប្រវែង១១៤,១៣គីឡូម៉ែត្រ ។

ក្នុងឱកាសនោះ លោក សូ ខនឬទ្ធិគុណ បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានយកចិត្តទុកដាក់ក្នុងការទប់ស្កាត់ការទន្ទ្រានឈូសឆាយដីព្រៃលិចទឹក និងបានដកហូតយកមកវិញជាមួយអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធ ពីជនខិលខូច។ ជាក់ស្តែងនៅថ្ងៃនេះក្រសួងបរិស្ថាន បានធ្វើការដាំស្តារដើមឈើចម្រុះឡើងវិញ ជាប្រយោជន៍ សម្រាប់បំផុសស្មារតីប្រជាពលរដ្ឋយើង ឲ្យចេះស្រឡាញ់ព្រៃឈើ និងចូលរួមដាំដើមឈើឡើងវិញ និងចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។ 

លោករដ្ឋលេខាធិការ បានចាត់ទុកថា ពិធីដាំកូនឈើនាពេលនេះ និងការចូលរួមយ៉ាងច្រើនកុះករពីសំណាក់គ្រប់មជ្ឍដ្ឋានពាក់ព័ន្ធ បាននឹងកំពុងឆ្លុះបញ្ចាំងនូវការភ្ញាក់រលឹករបស់សហគមន៍យើងទាំងមូល ក្នុងការប្រឈមមុខដោះស្រាយចំពោះការបាត់បង់ព្រៃឈើ និងជាស្មារតីម្ចាស់ការក្នុងការទទួលខុសត្រូវ លើការគ្រប់គ្រងធនធានធម្មជាតិ អនាគតភូមិ ឃុំ និងជាជោគវាសនានៃមាតុភូមិយើង ជាពិសេសទុកសម្រាប់កូនចៅជំនាន់ក្រោយ និងដើម្បីឲ្យមានភាពបៃតង និងរក្សាបាននូវប្រភពទឹកក្រោមដីថែមទៀតផង ។

សូមបញ្ជាក់ថា ព្រៃលិចទឹកក្នុងតំបន់៣ នៃតំបន់ប្រើប្រាស់ច្រើនយ៉ាងបឹងទន្លេសាប ស្ថិតក្នុងភូមិថ្នល់ឈើទាល ឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ដែលលត្រូវដាំស្តារឡើងវិញទាំង២លើក គឺលើកទី១នៅថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ បានចំនួន២០ហិកតា ស្មើនឹង៨០០០ដើម រួមមាន ៖ ទស្សី រាំងទឹក ម្តេញ និងសណ្តាន់ ។ លើកទី២លើផ្ទៃដី៦០ហិកតា ចំនួន២៤០០០ដើម រួមមាន ៖ រាំងទឹកចំនួន១៣៥០០ដើម សណ្តាន់ចំនួន៤៥០០ដើម ម្តេច៣៥០០ដើម និងឬស្សីស្រុកចំនួន២៥០០ដើម៕ដោយ​៖សហការី​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print