ភ្នំពេញ៖ ក្រុមគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានធ្វេីតេស្តជូនថ្នាក់ដឹកនាំ និងបុគ្គលិកអប់រំ ទាំងអស់ មុនពេលចូលរួមសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ ដេីម្បីទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩។
ក្រសួងអប់រំ យុវជន និងកីឡា សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះទឹកចិត្តគ្រូពេទ្យនៃសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ ដែលជានិច្ចជាកាលតែងតែធ្វេីតេស្តជូ នបុគ្គលិកអប់រំរាល់ពេលមានតម្រូវការចាំបាច់ ដែលជាសកម្មភាពនៃការចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩។
សូមជម្រាបថា សន្និបាតអប់រំនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា។ ដោយឡែកសម្រាប់ថ្ងៃទី២ នេះនឹងមានការធ្វើបទបង្ហាញ និងការពិភាក្សាអនុវិស័យចំនួន២គឺ៖
១.ការអប់រំឧត្តមសិក្សា និងការអប់រំមធ្យមសិក្សា និង អប់រំបច្ចេកទេស
២. ការអប់រំកុមារតូច និងការអប់រំបឋមសិក្សា
សូមបន្តតាមដានការផ្សាយផ្ទាល់លើទំព័រហ្វេសប៊ុកផ្លូវការក្រសួងអប់រំ យុវជន និងកីឡា ដើម្បីទទួលបានព័ត៌មានទាក់ទង នឹងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២៕