ភ្នំពេញ ៖ កម្លាំងអន្តរាគមន៍ នៃអធិការដ្ឋាននករបាលខណ្ឌដង្កោ បានធ្វើការជិះល្បាតក្នុងមូលដ្ឋាននិងធ្វើការឃាត់ខ្លួនក្រុមជនសង្ស័យចំនួន៤នាក់ជាបន្តបន្ទាប់ ដែលពាក់ព័ន្ធករណីរក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងផ្តល់ទីតាំងប្រើប្រាស់គ្រឿងញៀន និងកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត កាលពីថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២១ និង០០នាទី ត្រង់ចំណុចផ្លូវបេតុង ស្ថិតអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោបានឲ្យដឹងថា ជនសង្ស័យចំនួន០៤នាក់ រួមមានៈ ទី១-ឈ្មោះ សួងភារម្យ ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខមិនពិតប្រាកដ មានទីលំនៅភូមិព្រៃវែង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី២-ឈ្មោះ សួន ចិត្រា ភេទប្រុស អាយុ ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិទំពាំងទ្វា សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ, ទី៣-ឈ្មោះ បូរ សុលី ភេទប្រុស អាយុ ២២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិពងទឹក សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ និងទី៤-ឈ្មោះ ផន សុផាន់នី អាយុ ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រៃខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
វត្ថុតាងចាប់យក ៖ ក្រាមពណ៌សថ្លា ចំនួន០១កញ្ចប់ថង់តូច, ពូថៅប្រវែង៣០សង់ទីម៉ែត្រចំនួនមួយ,កាំបិតផ្គាក់ប្រវែង ៦០សង់ទីម៉ែត្រចំនួនមួយ, ដែកឆាបប្រវែង៣៩សង់ទីម៉ែត្រចំនួនមួយ, ទូរស័ព្ទ ម៉ាកNOKIA អិនចុចពិលពណ៌ខ្មៅចំនួនមួយគ្រឿង។
លោកវរសេនីយ៍ឯក ជឹម ស៊ីថា អធិការនគរបាលខណ្ឌដង្កោ បានបន្តថា នៅថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២២ វេលាម៉ោង២១និង០០នាទី កម្លាំងសមត្ថកិច្ចនគរបាលខណ្ឌដង្កោ ល្បាតក្នុងមូលដ្ឋានមកដល់ចំណុចផ្លូវបេតុង ស្ថិតនៅភូមិអន្លង់ថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ឃើញជនសង្ស័យចំនួន០២នាក់(ឈ្មោះ សួង ភារម្យ និង ឈ្មោះ បូរ សុលី) កំពុងដើរពេលនោះសមត្ថកិច្ចយើងមានការសង្ស័យបានហៅអោយឈប់ត្រួតពិនិត្យឆែកឆេរ រកឃើញក្រាមពណ៌សថ្លាចំនួន ០១កញ្ចប់តូច ដែលជនសង្ស័យឈ្មោះ សួង ភារម្យ បានទំលាក់ចោលនៅលើផ្លូវបេតុង ហើយសមត្ថកិច្ចយើងក៏បានឃាត់ខ្លួនជនសង្ស័យទាំង០២នាក់ខាងលើ រួមទាំងវត្ថុតាំងយកមកសាកសួរ នៅអធិការដ្ឋាននគបាលខណ្ឌដង្កោ។ ក្រោយពេលសាកសួរ សមត្ថកិច្ចបានបន្តឃាត់ខ្លួនបក្ខពួកជនសង្ស័យចំនួន២នាក់ទៀត(ឈ្មោះ ផន សុផាននី និង ឈ្មោះ សួន ចិត្រា) នៅចំណុចផ្លូវលំ ផ្ទះគ្មានលេខ ស្ថិតនៅភូមិព្រៃវែងខាងលិច សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ រួមទាំងវត្ថុតាំង(ពូថៅ០១,កាំបិតផ្គាក់០១,ដែកឆាប០១, ទូរស័ព្ទ ០១គ្រឿង)យកមកអធិការដ្ឋាននគបាលខណ្ឌដង្កោ ដើម្បីអនុវត្តតាមនីតិវិធី។
បច្ចុប្បន្ននេះ ជនសង្ស័យខាងលើកំពុងឃាត់ខ្លួននៅអធិការនគរបាលខណ្ឌដង្កោ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញចាត់ការបន្តតាមនីតិវិច្បាប់៕
ដោយ ៖ ភារ៉ា ដង្កោ