ខេត្តស្វាយរៀង៖ លោកស្រី ម៉ែន សំអន ឧបនាយករដ្នមន្ត្រី រដ្នមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្នសភាព្រឹទ្ធសភានិងអធិការកិច្ចនៅព្រឹកថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តសមាគមអ្នកក្រីក្រទីក្រុងហូជីមិញ សហការជាមួយសប្បុរសជនវត្តយ៉ាងមឿងនិងក្រុងហុងកុង សហរដ្នអាមេរិចដើម្បីពិនិត្យជំង្ងឺភ្នែក វះកាត់ភ្នែកជូនប្រជាពលប្រមាណ២០០នាក់និងផ្តល់រទេះចំនួន២០ដល់ជនពិការនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង។
លោកស្រី ម៉ែន សំអន បានមានប្រសាសន៍ថា សូមថ្លែងអំណរគុណដល់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តវៀតណាមដែលជានិច្ចជាកាលតែងតែដឹកនាំក្រុមគ្រូពេទ្យចុះមកពិនិត្យជំង្ងឺភ្នែកជូនប្រជាពលរដ្នក្រីក្រដោយឥតគិតថ្លៃនៅខេត្តស្វាយរៀងបានរាប់រយនាក់ហើយក្រុមគ្រូពេទ្យស្មគ្រ័នេះបានមកពិនិត្យជំង្ងឺ១៥ឆ្នាំមកហើយដោយនៅសល់តែ២ខេត្តទៀតប៉ុណ្ណោះគឺ ខេត្តរតនគីរី និងមណ្ឌលគីរី បានទូទាំងប្រទេសតែម្តង។
លោកស្រី ម៉ែន សំអន បានបន្តទៀតថា ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនេះដែរក៏បានសហការជាមួយសមាគមនារីអភិវឌ្ឍន៍ដែលមានលោកស្រីផ្ទាល់ជាប្រធានហើយរាជរដ្ឋាភិបាលដែលមានសម្តេចតេជា ហ៊ុន សែន ជាប្រមុខដឹកនាំផ្តោតសំខាន់ណាស់លើវិស័យសុខាភិបាលទាំងការថែទាំសុខមាលភាពប្រជាពលរដ្នតាំងពីទីក្រុងរហូតដល់ជនបទ។
លោកស្រីបានបញ្ជាក់ថា សេវាសុខភាពរបស់រដ្នវាមិនអាចគ្រប់គ្រាន់ទៅតាមតំរូវការរបស់ប្រជាពលរដ្ននោះទេទាល់តែមានកាសហការជាមួយដៃគូឯកជននិងសមាគមគ្រូពេទ្យស្មគ្រ័ចិត្តបន្ថែមទៀតទើបធ្វើឲ្យវិស័យសុខាភិបាលរបស់យើងមានការីកចំរើន។ លោកស្រីក៏បានសំណូមពរដល់ក្រុមគ្រូពេទ្យសមាគមអ្នកក្រីក្រទីក្រុងហូជីមិញសូមជួយពិនិត្យជំង្ងឺភ្នែកនិងជំង្ងឺទូទៅឲ្យច្រើនលើកបន្តទៀតនៅខេត្តស្វាយរៀងនិងទូទាំងប្រទេស។
នៅក្នុងឱកាសនោះដែរលោកស្រី ម៉ែន សំអន ក៏បានឧបត្ថមថវិការដល់ជនពិការក្នុងម្នាក់ៗចំនួន២មុឺនរៀលនិងចុះពិនិត្យមើលក្រុមការងារធ្វើម្ហូបជូនអ្នកមកពិនិត្យជំង្ងឺភ្នែកផងដែរ៕
ដោយ៖ សីលា