Man City មានប្រៀបក្នុងជើងទី១លើ Real Madrid ក្រោយយកឈ្នះ៤ទល់៣

ចែករំលែក៖

ក្រុម Manchester City នឹងដណ្តើមយកប្រៀបក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League ទៅកាន់កីឡដ្ឋាន Bernabeu បន្ទាប់ពីបានយកឈ្នះលើក្រុម Real Madrid ក្នុងការប្រកួតជើងទីនៅកីឡដ្ឋាន Etihad លទ្ធផល ៤ទល់៣ កាលពីរាត្រីថ្ងៃទី២៦ មេសា។

Man City បានបង្ហាញទម្រង់លេងដ៏អស្ចារ្យ ខណៈដែលពួកគេបានស៊ុតបញ្ចូលទីគ្រាប់បាល់របស់ Real Madrid អស់រយៈពេលជាយូរ ប៉ុន្តែក្រុមរបស់លោក Carlo Ancelotti នៅតែបន្តបង្ហាញទម្រង់លេងល្អដែរ ដើម្បីរក្សាការប្រជែងគ្នាយ៉ាងខ្លាំងដើម្បីឈានទៅវគ្គផ្តាច់ព្រ័ត្រមួយផ្សេងទៀត។ការប្រកួតក្នុងតង់ទី១ ក្រុមម្ចាស់ផ្ទះ Man City រកបាន២គ្រាប់នាំមុខគឺដោយខ្សែបម្រើ Kevin de Bruyne បាបានតែតបាល់បញ្ចូលទីពីការបញ្ជូនរបស់ Riyad Mahrez នៅនាទីទី ហើយទម្រង់លេង Gabriel Jesus បន្ថែម១គ្រាប់ទៀតនៅនាទីទី១១។ ចំណែកក្រុម Real Madrid ក៏រកបាន១គ្រាប់សងវិញនៅតង់ទី១នេះដែរដែលជាការស៊ុតបញ្ចូលទីដោយកីឡាករ Karim Benzema នៅនាទីទី៣៣។ចូលដល់ការប្រកួតតង់ទី២ ក្រុម Man City នៅតែបន្តដាក់សម្ពាធទៅលើក្រុមភ្ញៀវ Rea Madrid រហូតដល់មានគ្រាប់បាល់កើតឡើងដែលរកបាន១គ្រាប់ដោយខ្សែប្រយុទ្ធ Phil Foden នៅនាទីទី៥៣​ ប៉ុន្តែត្រូវបានខ្សែប្រយុទ្ធ Vinicius Junior របស់ក្រុម Real Madrid សងវិញនៅនាទីទី៥៥ មុនពេលខ្សែបម្រើ Bernardo Silva របស់ Man City រកបាន១គ្រាប់ទៀត។ចូលដល់នាទីទី៨២ជិតនឹងចប់ការប្រកួតទៅហើយកីឡាករ AymericLaporte របស់ Man City បង្កកំហុសនៅតំបន់គ្រោះថ្នាក់ដោយបាល់ប៉ះដៃក៏ត្រូវអាជ្ញាកណ្តាលផ្តល់បាល់ពិន័យប៉េណាល់ទីដែលជាការរ៉ាប់រងដោយខ្សែប្រយុទ្ធឆ្នើម Karim Benzema រហូតដល់ចប់ការប្រកួតក្រុម Man City យកឈ្នះ Real Madrid ៤ទល់៣។លទ្ធផលនេះអាចជាឱកាសរបស់ក្រុម Man City ក្នុងការប្រកួតជើងទី២ បើសិនជាក្រុមនេះទប់បានត្រឹមស្មើ ខណៈដែលក្រុម Real Madrid ត្រូវការគ្រាប់បាល់ក្នុងជើងទី២ដើម្បីមានឱកាសឡើងទៅកាន់វគ្គផ្តាច់ព្រ័ត្រ។ ចំណែកក្រុម Liverpool ត្រូវ​ជួប​ក្រុម Villarreal របស់​អេស្ប៉ាញ​ក្នុង​វគ្គ​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រ​ឆ្នាំ​នេះ ដោយ​ជើង​ទី​នៅ​កីឡដ្ឋាន Anfield នៅរាត្រី​ថ្ងៃ​ពុធនេះ

ការ​ប្រកួត​វគ្គ​ផ្តាច់​ព្រ័ត្រពានរង្វាន់ Champions League ​នឹង​ធ្វើ​ឡើង​នៅ​កីឡដ្ឋាន Stade de France ក្នុង​ទីក្រុង​ប៉ារីស​នៅ​ថ្ងៃ​សៅរ៍ ទី​២៨ ខែ​ឧសភាខាងមុខ ៕ (រូបភាព ៖ BBC Sport)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print