ខេត្តសៀមរាប៖ នៅទីក្រុងឃ្យុងយូប្រទេសថៃមានរៀបចំកីឡាបាល់ទាត់ចំណងមិត្តភាពទន្លេមេគង្គរបស់ប្រទេសកម្ពុជា និងប្រទេសនារសៀលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦។
ការប្រកួតរៀបដែលរៀបចំឡើងដោយអាជ្ញាធរខេត្តសៀមរាបគឺមានចំនួន៨ក្រុម មកពីប្រទេសថ្ងៃមាន៤ក្រុម និងថៃ៤ក្រុម។នៅក្នុងនោះដំណាងឲ្យមជ្ឈមណ្ឌលព័ត៌មាននគរវត្តក៏បានចូលរួមប្រកួតក្នុងមិត្តភាពវ័យចំណាស់ទន្លេមេគង្គផងដែរ។
លោកអភិបាលក្រុមសៀមរាបដំណាងឲ្យលោក ឃឹម ប៊ុនសុង អភិបាលនៃគណៈអភិបាលខេត្តសៀមរាបបានសម្តែងនូវការស្វាគមន៍យ៉ាងជ្រាលជ្រៅចំពោះវត្តមានកីឡាករប្រទេសថៃ ដែលបានមកចូលរូមប្រកួតជាមិត្តភាពជាមួយនិងប្រទេសកម្ពុជាដើម្បីផ្សាភ្ជាប់នូវទំនាក់ទំនងសហប្រតិបត្តិប្រទេសទាំង២ជាមិត្តដ៏មហាស្និទ្ធស្នាលបំផុត។
លោកបញ្ជាក់ថា កីឡានាំមកនូវសុខភាព មិនតែប៉ុណ្ណោះគឺផ្តើមចេញឲ្យមាននូវទំនាក់ទំនងរវាងប្រទេសទាំង២៕
ដោយ៖ សុខ ខេមរា
...