អបអរសាទរម្ចាស់ពានរង្វាន់សម្តេចតេជោ សែន សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា ២០២០-២០២១

ចែករំលែក៖

ភ្នំពេញ៖ គ្រូបង្រៀន និងនាយកសាលាចំនួន១៨រូប និងសាលារៀនចំនួន៥ បានទទួលពានរង្វាន់សម្តេចតេជោ សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ជ័យលាភី នាយកសាលាល្អ គ្រូបង្រៀនល្អ គ្រូបង្រៀនល្អភាសាខ្មែរ និងគណិតវិទ្យាថ្នាក់ទី១ ថ្នាក់ទី២ និងថ្នាក់ទី៣ និងពានរង្វាន់សាលាស្អាត ឆ្នាំសិក្សា ២០២០-២០២១។

សូមបញ្ជាក់ថា, ពិធីចែកពានរង្វាន់ជ័យលាភី នេះត្រូវបានប្រារព្ធឡើងក្នុងថ្ងៃទី៣ នៃសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា២០២១-២០២២ ក្រោមអធិបតីភាព ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នាព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២ នៅ វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ។

ក្នុងឱកាសនោះ លោកបណ្ឌិតសភាចារ្យបានមានប្រសាសន៍ថា នាយកសាលាល្អ គ្រូបង្រៀនល្អ គឺជាកត្តាគន្លឹះដែលក្រសួងអប់រំប្ដេជ្ញាបន្តអនុវត្តការគ្រប់គ្រងសាលារៀន។ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្ត្រីបានបញ្ជាក់បន្ថែមថា ការគ្រប់គ្រងធនធានមនុស្ស គឺស្ថិតក្រោមសមាសភាពចំនួន៣ រួមមាន៖
១. ការពង្រឹងសមត្ថភាព ការបណ្ដុះបណ្ដាលគ្រូ និងអភិវឌ្ឍសមត្ថភាពជាប្រចាំ
២. ការលើកទឹកចិត្ត ការតម្លើងប្រាក់បៀវត្ស
៣. ការអនុវត្តគន្លងអាជីព

សូមជម្រាបថានារសៀលថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២២នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិតិ្តព្រឹទ្ធបណ្ឌិត នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងកម្មវិធីបិទសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និងកីឡា ឆ្នាំសិក្សា ២០២០-២០២១ និងលើកទិសដៅឆ្នាំសិក្សា ២០២១-២០២២៕

...

ដោយ : សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print