​លិខិត​មិត្ត​អ្នក​អាន​៖​ ឡើង​ច្រៀង​៥-៦​បទ​ នៅ​ថា​កំហុស​តិច​តូច​អ​ចេតនា​

ចែករំលែក៖

​ភ្លើង​ហាក់ដូចជា​រលត់​ទៅ​ហើយ​ ប៉ុន្តែ​ខ្លួនឯង​ចេះ​តែ​រំ​ឮ​ក​ឡើង​វិញ​ ធ្វើ​ឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ចាប់អារម្មណ៍​ ។​ ក្នុង​នាម​ប្រជាពលរដ្ឋ​ម្នាក់​ ខ្ញុំបាទ​ចាប់អារម្មណ៍​ចំពោះ​ការ​សុំ​ទោស​ដដែលៗ​របស់​ព្រះ​តេជគុណ​ ឌូ​ វណ្ណ​ឌឿ​ន​ អតីត​មេគណ​ខេត្តកំពង់ស្ពឺ​ និង​ថា​ ជា​កំហុស​តិចតួច​ ដោយ​អ​ចេតនា​ វា​ហាក់ដូចជា​ពុំ​ត្រូវ​ទាល់តែ​សោះ​ ។​ តាម​ការ​យល់​ឃើញ​របស់​ខ្ញុំបាទ​ អ្វី​ទៅ​ជា​កំហុស​អ​ចេតនា​ និង​តិចតួច​នោះ​?​ ឡើង​ច្រៀង​៥-៦​បទ​ ប្រជា​ពុទ្ធបរិស័ទ​ចំណុះ​ជើងវត្ត​ឡើង​រាំ​វក់វី​ នេះ​ឬ​កំហុស​តិចតួច​?​ ឬ​អ​ចេតនា​នោះ​ ។​

​បើ​តាម​ខ្ញុំបាទ​ វា​មិនមែន​រឿង​តូចតាច​ ឬ​អ​ចេតនា​អ្វី​នោះ​ឡើយ​ ។​ ការ​ដែល​បាន​ស្រែក​បញ្ជា​មិន​ឲ្យ​មានការ​ថតរូប​ភាព​ គឺជា​ចេតនា​មួយ​ច្បាស់​ណាស់​ថា​ មិន​មាន​បំណង​ឲ្យ​នរណា​បានឃើញ​ពី​ចំណុច​ខុសឆ្គង​អវិជ្ជមាន​នេះ​ទេ​ ។​ វា​មិនមែន​ជា​អ​ចេតនា​ទេ​ នៅ​ពេល​ដែល​ស្រែក​បញ្ជា​មិន​ឲ្យ​គេ​ថត​នោះ​ ។​ ច្បាស់​ណាស់​ថា​ វា​ជា​ចេតនា​ឡើង​ច្រៀង​ ដូច្នេះ​ទើប​ ហាម​គេ​ថត​ ។​ បើសិន​វា​ជា​រឿង​អ​ចេតនា​ ក៏​គ្មាន​សំឡេង​ស្រែក​ហាម​នោះ​ដែរ​ ។​ ព្រះ​តេជគុណ​អាច​គិត​ថា​ វា​ជា​រឿង​តូចតាច​ ប៉ុន្តែ​ការ​ដែល​ចេញ​មុខ​មក​លាង​កំហុស​ដដែលៗ​នេះ​ មិនមែន​ជា​រឿង​តូចតាច​ទេ​ ។​ ផ្ទុយ​ទៅ​វិញ​ វា​ជា​រឿង​ដែល​ខ្លួនឯង​ប្រាថ្នា​ស្រវា​យក​តំណែង​មេគណ​ខេត្ត​វិញ​ ប្រសិនបើ​រឿង​នេះ​ ដូចដែល​ព្រះ​អង្គ​បាន​គិត​ថា​ ជា​រឿង​តូចតាច​ និង​ជា​កំហុស​អ​ចេតនា​ ។​

​ប្រជាពលរដ្ឋ​នាំ​គ្នា​រាំ​ ដោយសារ​តែ​សំឡេង​ដ៏​ក្រអួន​ក្រអៅ​របស់​អតីត​ព្រះ​មេគណ​ខេត្ត​ វា​មិនមែន​ជា​រឿង​តូចតាច​ និង​កំហុស​អ​ចេតនា​នោះ​ឡើយ​ ។​ សម្រាប់​ខ្ញុំបាទ​មើលឃើញ​ថា​ វា​ជា​ចេតនា​មួយ​ដែល​អតីត​ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ​ ឌូ​ វណ្ណ​ឌឿ​ន​ អង្គ​នេះ​បាន​សម្តែង​ឡើង​ ។​ មាន​ចំណុច​ជា​ច្រើន​ដែល​គេ​មើលឃើញ​ថា​ វា​មិនមែន​ជា​រឿង​អ​ចេតនា​ ឬ​តូចតាច​នោះ​ទេ​ ។​ បើ​ទោះជា​ព្រះ​អង្គ​ខំ​ប្រើ​គ្រប់​វិធី​ដើម្បី​«​លាង​»​ បែប​ណា​ក៏​ដោយ​ ក៏​គេ​មើលឃើញ​ថា​ វា​ជា​កំហុស​ដ៏​ធំ​មួយ​ដែល​អតីត​ព្រះ​មេគណ​អង្គ​នេះ​បាន​ធ្វើ​ឡើង​ ដែល​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ព្រះពុទ្ធ​សាសនា​ ។​ ទ​ង្វើ​បែប​នេះ​ នាំ​ឲ្យ​«​ខូច​»​ ដល់​ព្រះពុទ្ធ​សាសនា​ ដែល​ជា​សាសនា​របស់​រដ្ឋ​ ហើយ​ដែល​ព្រះ​អង្គ​ ឌូ​ វណ្ណ​ឌឿ​ន​ គិត​ថា​ វា​ជា​រឿង​តូចតាច​ ។​

​វា​ជា​ការ​អនុគ្រោះ​ពេក​ណាស់​ទៅ​ហើយ​ ដែល​ក្រសួង​ធម្មការ​ ក៏​ដូច​ជា​គណៈសង្ឃ​បាន​ត្រឹម​ដក​តំណែង​ព្រះ​មេគណ​ខេត្តកំពង់ស្ពឺ​ពី​ព្រះ​តេជគុណ​ ឌូ​ វណ្ណ​ឌឿ​ន​ ។​ ប៉ុន្តែ​បើ​ពិនិត្យ​អំពី​ស្ថានភាព​ជាក់ស្តែង​នៃ​ការ​ឡើង​ច្រៀង​នោះ​វិញ​ គឺថា​ ព្រះ​តេជគុណ​អង្គ​នេះ​ មាន​កំហុស​ធំ​ ដែល​សម​ល្មម​នឹង​ផ្សឹក​បាន​ ។​ ផ្ទុយ​ទៅ​វិញ​ ព្រះ​តេជគុណ​អង្គ​នេះ​ នៅ​តែ​ព្យាយាម​ បិទ​បាំង​កំហុស​របស់​ខ្លួន​ តាម​រយៈ​ការ​អះអាង​ថា​ វា​ជា​កំហុស​អ​ចេតនា​ ។​ វិភាគ​មើលទៅ​ទិដ្ឋភាព​ទាំងនោះ​ វា​ពិតជា​មិនមែន​ជា​កំហុស​ដោយ​អ​ចេតនា​ឡើយ​ ៕​

ឌូ វណ្ណឌឿន

ប្រជាពលរដ្ឋ​ម្នាក់​

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print