Liverpool មាន​ប្រៀបក្នុងទឹកដីក្នុងជំនួបជើងទី១ជាមួយ Villarreal នៅChampions League រាត្រីនេះ

ចែករំលែក៖

ក្រុមការពារតំណែងជើងឯក Europa League Villarreal នឹងធ្វើដំណើរទៅជួបក្រុមខ្លាំងរបស់អង់គ្លេស Liverpool នៅកីឡដ្ឋាន Anfield នៅរាត្រីថ្ងៃពុធ សម្រាប់ការប្រកួតជើងទី១នៃពានរង្វាន់ UEFA Champions League វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្ររបស់ពួកគេ។

Liverpool បានឈ្នះការប្រកួត Champions League ចុងក្រោយរបស់ពួកគេ ដោយបានយកឈ្នះក្រុម Benfica ក្នុងលទ្ធផលសរុប ៦-៤ សរុបក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់ពីទទួលបានជ័យជំនះ ៣-១ ក្នុងជើងទី១ និងបានលេងស្មើ ៣-៣ ក្នុងការប្រកួតត្រឡប់មកវិញក្នុងទឹកដី។ ក្រុមហង្សក្រហម Liverpool ​មិន​ស្គាល់​ចាញ់​សោះ​ក្នុង​ការ​ប្រកួត១០លើក​ចុង​ក្រោយ​ក្នុង​ការ​ប្រកួត​គ្រប់ពេលទាំង​អស់ (ឈ្នះ៨ និងស្មើ២)។ចំណែកក្រុម Villarreal បានឈ្នះការប្រកួត Champions League ចុងក្រោយ ដោយបានយកឈ្នះលើក្រុម Bayern München ក្នុងលទ្ធផលសរុប ២-១ ទាំងពីរជើងក្នុងវគ្គ១/៤ផ្តាច់ព្រ័ត្រ បន្ទាប់ពីទទួលបានជ័យជំនះ១-០ ក្នុងជើងទី១ក្នុងទឹកដី និងលេងស្មើ ១-១ នៅក្រៅទឹកដី។ ក្រុមឡើងជើង Villarreal មិនស្គាល់ចាញ់សោះក្នុងការប្រកួត៥លើកចុងក្រោយរបស់ពួកគេក្នុងការប្រកួតទាំងអស់ (ឈ្នះ៣ និងស្មើ២) ។Liverpool បានឈ្នះការជួបគ្នាចុងក្រោយក្នុងការប្រកួតជាមួយក្រុម Villarreal ដោយទទួលបានជ័យជំនះ ៣-០ ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Europa League នៅកីឡដ្ឋាន Anfield កាលពីខែឧសភា ឆ្នាំ២០១៦។ ពេលនោះកីឡាករ Daniel Sturridge បានស៊ុតបញ្ចូលទីគ្រាប់ដំបូងសម្រាប់ក្រុមហង្សក្រហមនៅនាទី៦៣ និងAdam Lallana ក៏រកបានគ្រាប់បាល់ក្នុងពេលនោះដែរ។ក្នុងការប្រយុទ្ធ Mohamed Salah គឺជាកីឡាករសំខាន់សម្រាប់ Liverpool ក្នុងការប្រកួត Champions League។ គាត់គឺជាអ្នកស៊ុតបញ្ចូលទីនាំមុខគេរបស់ក្លិបជាមួយនឹងការស៊ុតបញ្ចូលទីចំនួន៨គ្រាប់ ដែលជាចំនួនខ្ពស់បំផុតទី៤ក្នុងចំណោមអ្នកស៊ុតបញ្ចូលទីច្រើនជាងគេក្នុងការប្រកួតក្នុងឆ្នាំ២០២១-២០២២នេះ។ រីឯកីឡាករ Arnaut Danjuma គឺជាអ្នកស៊ុតបញ្ចូលទីចំនួន៦គ្រាប់ក្នុងយុទ្ធនាការ Champions League រួមទាំងគ្រាប់បាល់បើកឆាកចំនួន២គ្រាប់ឲ្យក្រុម Villarreal។ ក្រុម​ភ្ញៀវ​បាន​ស៊ុត​បាល់​បញ្ចូល​ទី​ក្នុង​ការ​ប្រកួត Champions League ៥​លើក​ជាប់​គ្នា​ក្នុង​រដូវ​កាល​នេះដែល​បានឈ្នះរហូត​ចាប់​តាំង​ពី​ចាញ់​ក្នុង​វគ្គ​ចែក​ពូល​ទល់​នឹង Manchester United។ក្រុមម្ចាស់ផ្ទះ Liverpool មានភាពស្វិតស្វាញក្នុងការយកឈ្នះលើទឹកដីខ្លួនឯងក្នុងរដូវកាល Champions League រដូវកាលនេះ ដោយឈ្នះ៣លើក ស្មើ១លើក និងចាញ់តែម្នាក់គត់ក្នុងការប្រកួតចំនួន៥។ ហង្ស​ក្រហម​នឹង​ត្រូវ​ការ​ប្រកួត​មិន​ដែល​ចាញ់​ក្នុង​ផ្ទះ​ចំនួន៤ប្រកួត (ឈ្នះ៣ ស្មើ១) ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់ ខណៈដែល Villarreal មាន​កំណត់​ត្រា​ក្រៅ​ដី​ដ៏​ល្អ​មួយ​ក្នុង​ការ​ប្រកួត​នៅ​រដូវ​កាល​នេះ​ដោយ​ឈ្នះ៣ ស្មើ​១ និង​ចាញ់​១​។ក្នុង​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​គ្រប់​ការ​ប្រកួត​ទាំង​អស់ Liverpool ឈ្នះ​៤ និង​ស្មើ​២ ស៊ុតបាល់បញ្ចូលទី១៧គ្រាប់ និងរបូតវិញ៨គ្រាប់។ គ្រាប់បាល់ភាគច្រើនរបស់ក្រុមនេះគឺមាន៩គ្រាប់បានកើតឡើងនៅក្នុងតង់ទី១។ ចំណែកក្រុម Villarreal ឈ្នះ​៣ ស្មើ​២ និង​ចាញ់​១ ក្នុង​៦​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ​ ស៊ុតបាល់បញ្ចូលទី៧គ្រាប់ និងរបូតវិញ៥គ្រាប់ ដែលគ្រាប់បាល់ភាគច្រើនរបស់ក្រុមនេះគឺមាន៥គ្រាប់បានកើតឡើងនៅក្នុងតង់ទី១។

 

ប្រវត្តិជួបគ្នា២ប្រកួតរបស់ក្រុមទាំង២គឺនៅខែមេសា ឆ្នាំ២០១៦ Villarreal យកឈ្នះ១ទល់០ក្នុងទឹកដីរបស់ខ្លួន និងនៅខែឧសភា ឆ្នាំ២០១៦ដដែល Liverpool ឈ្នះ៣ទល់០នៅក្នុងទឹកដីរបស់ខ្លួន។ ក្រុមទាំង២នឹងត្រូវជួបគ្នាវេលាម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃទី២៨ ខែមេសានេះម៉ោងនៅកម្ពុជា ខណៈដែលការប្រកួតជើងទី២នឹងធ្វើឡើងនៅថ្ងៃទី៤ ខែឧសភាខាងមុខ ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print