ប្រទេសរុស្ស៊ីមិនវាយប្រហារទៅលើប្រទេស ណាមួយទេហើយក៏មិនខ្លាចប្រទេសណានោះដែរ

ចែករំលែក៖

ប្រធានាធិបតីរុស្ស៊ីលោកវ៉្លាឌីមៀរ ពូទីន បានបញ្ជាក់ថា មានតែអ្នកបាត់បង់សតិ ប៉ុណ្ណោះទើបគិតថា រុស្ស៊ីវាយប្រហារទៅលើអង្គការណាតូ។ អង្គការណាតូបាន បង្កើនវត្តមានយោធានៅតាមបណ្តោយ ព្រំដែនជាប់ប្រទេសរុស្ស៊ីត្រៀមលក្ខណៈ ទប់ទល់នឹងការវាយប្រហារណាមួយកើតឡើងរវាងរុស្ស៊ីនឹងណាតូដោយសារតែ វិបត្តិនៅក្នុងប្រទេសអ៊ុយក្រែន។មេដឹកនាំ រុស្ស៊ីបង្ហាញចំណាប់អារម្មណ៍ថា ណាតូ​ យកលេស រុស្ស៊ីត្រៀមវាយប្រហារដើម្បី ដាក់ពង្រាយសព្វាវុធ និងកម្លាំងទាហាន ឡោមព័ទ្ធរុស្ស៊ី។ ណាតូទើបជាអ្នកគំរាម រុស្ស៊ីពិតប្រាកដ មិនមែនរុស្សីគំរាមវាយ ប្រហារណាតូឡើយ។

កន្លងមកមានព័ត៌មានផ្សាយថា រុស្ស៊ី គំរាមប្រើអាវុធធុនធ្ងន់ក្នុងនោះមានបរមាណូដើម្បីបណ្តេញទាហានណាតូចេញពី តំបន់បាល់ទិក។ ប្រភពព័ត៌មានបរទេស Value Walk បានផ្សព្វផ្សាយថា ប្រទេស រុស្ស៊ីបានគំរាមប្រើប្រាស់នុយក្លេអ៊ែរដើម្បីវាយប្រហារប្រឆាំងអាមេរិក និងសម្ពន្ធមិត្ដប្រសិនបើកងកម្លាំងអង្គការណាតូបញ្ជូន កងទ័ពបន្ថែមទៀតចូលទៅកាន់ប្រទេស តំបន់បាល់ទិកឬប៉ុនប៉ងរំដោះតំបន់គ្រីមៀដាក់ទៅក្នុងក្រោមដែនអធិបតេយ្យរបស់ អ៊ុយក្រែនវិញនោះ។

បន្ទាប់ពីកិច្ចប្រជុំមួយធ្វើឡើងដោយ បិទទ្វារ រវាងក្រុមស៊ើបការណ៍សម្ងាត់នៅ ក្នុងទីក្រុង Torgau, Saxony ប្រទេសអាល្លឺ ម៉ង់កាលពីខែមុនមក មានសេចក្ដីរាយ ការណ៍ថាប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីននឹងត្រួតពិនិត្យយ៉ាងប្រុងប្រយ័ត្នរាល់សកម្មភាពរបស់កម្លាំងអង្គការណាតូនៅ ក្នុងការប៉ុនប៉ងណាមួយដើម្បីរំដោះតំបន់គ្រីមៀឱ្យទៅអ៊ុយក្រែនឬការប្រមូលផ្ដុំកងទ័ពនៅក្នុងតំបន់បាល់ទិកនោះថា ជាការប្រកាសសង្គ្រាម ហើយលោកបាន គំរាមឆ្លើយតបឱ្យបានស័ក្ដិសមបំផុតក្នុងនោះមានទាំងការប្រើអាវុធនុយក្លេអ៊ែរផងដែរប្រសិនបើចាំបាច់ ។

ទីភ្នាក់ងារព័ត៌មានThe Times បានផ្សព្វ ផ្សាយព័ត៌មានខាងលើនេះដោយយោងទៅលើកំណត់ហេតុកិច្ចប្រជុំមួយច្បាប់ ដែលធ្វើឡើងរវាងអាមេរិកនឹងក្រុម Elbe Group។ កំណត់ហេតុនេះ បានគូសបញ្ជាក់ ថា ប្រធានាធិបតីរុស្ស៊ីលោកវ្ល៉ាឌីមៀរ ពូទីន កំពុងមានផែនការធ្វើឱ្យតំបន់បាល់ទិក ជ្រួលច្របល់ ចលាចលដើម្បីតតាំងប្រយុទ្ធ រុញច្រានកម្លាំង អង្គការណាតូដែលបាន សន្យាថា នឹងជួយការពារបណ្ដាប្រទេស គាំទ្រលោកខាងលិចឱ្យរួចផុតពីការវាតទី របស់រុស្ស៊ី ។

តាមកំណត់ហេតុដដែលបន្ដថា ផែន ការធ្វើឱ្យអស្ថិរភាពនោះធ្វើឱ្យរុស្ស៊ីទទួលបានផលប្រយោជន៍ខ្លាំងជាងនៅតំបន់ ភាគខាងកើតអ៊ុយក្រែនទៅទៀត។ ភាគខាងកើតអ៊ុយក្រែនមានអ្នកគាំទ្ររុស្ស៊ីនិងនិយាយភាសារុស្ស៊ីតិចតួចជាងនៅតំបន់បាល់ទិក ជាពិសេសប្រទេស៣គឺឡាត់វៀ លីតធូនៀ និងអីុស្ដូនៀ ប្រទេសទាំងបីនេះមានពលរដ្ឋនិយាយភាសារុស្ស៊ីភាគច្រើន ហើយប្រសិនបើអស្ថិរភាពកើតឡើងនោះ រុស្ស៊ីនឹងក្ដោបក្ដាប់ប្រទេសទាំងនោះបានយ៉ាងងាយស្រួល។

ប្រភពបន្ដថា យុទ្ធសាស្ដ្រដែលរុស្ស៊ីធ្វើទៅលើប្រទេសទាំងបីនៅតំបន់បាល់ទិកនោះគឺដូចទៅនឹងយុទ្ធសាស្ដ្រដែលបានធ្វើទៅលើតំបន់គ្រីមៀ ហើយដែលរុស្ស៊ីបានសម្រេចដាក់បញ្ចូលក្នុងផែនទីឱ្យស្ថិត ក្រោមដែនអធិបតេយ្យរបស់ខ្លួនកាលពី ឆ្នាំ២០១៤ បន្ទាប់ពីផែនការបានសម្រេច ជោគជ័យមួយរយភាគរយមក។

នៅក្នុងបទសម្ភាសន៍មួយផ្សព្វផ្សាយតាមរលកធាតុអាកាសកាលពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០១៥ ក្រោយរយៈពេល១ឆ្នាំប្រកាសដាក់បញ្ចូលតំបន់គ្រីមៀឱ្យស្ថិត ក្នុងដែនអធិបតេយ្យរុស្ស៊ីលោក ពូទីន បានទទួលស្គាល់ថាលោកបានបញ្ជាឱ្យកម្លាំងទ័ពប្រតិបត្ដិការតាមផែនការដើម្បីគ្រប់ គ្រងតំបន់គ្រីមៀ។ នៅពេលសួរថា តើ លោកមានផែនការប្រើប្រាស់កម្លាំងកង ទ័ពអាវុធនុយក្លេអ៊ែរដែរឬយ៉ាងណានោះលោកពូទីន បានសារភាពថា “យើងពិតជា ត្រៀមអាវុធនុយក្លេអ៊ែរប្រាកដមែន” ។

កំណត់ហេតុដដែលបានបន្ដទៀតថាក្រុមជំនាញសន្ដិសុខរុស្ស៊ីបានយល់ដឹង និងគិតថា អាមេរិកមានគម្រោងកម្ទេច ប្រទេសរបស់ពួកគេទោះនៅក្នុងតម្លៃណា ក៏ដោយ។ នៅក្នុងសេណារីយោនេះអាមេរិក គួរតែយល់ដឹងពីគ្រោះថ្នាក់ដែលកើតឡើង ជាយថាហេតុ។ នេះបើយោងតាមកំណត់ ហេតុដដែល ។

បញ្ហានៅអ៊ុយក្រែននិងក្រុមអ៊ិស្លាម បង្កើតរដ្ឋមិនបានធ្វើឱ្យវិមានក្រឹមឡាំង ព្រួយបារម្ភនោះទេ ប៉ុន្ដែការវាយប្រហារ ដើម្បីធនធាននៅក្នុងតំបន់Arctic វិញទេ ទើបជារឿងសំខាន់ ។

កាលពីប៉ុន្មានថ្ងៃមុននេះមានការផ្សព្វ ផ្សាយថា រុស្ស៊ីបានងាកទៅរកតំបន់ Arctic ដោយបញ្ជាឱ្យកងទ័ពមានវត្ដមាននៅទីនេះកាន់តែច្រើនឡើងថែមទៀត។ វត្ដមាន របស់កងទ័ពទាំងនេះបានចូលរួមធ្វើសម យុទ្ធ និងសកម្មភាពផ្សេងៗទៀតផងដែរ។

កាលពីខែមីនាអាមេរិកបានបញ្ជូន យុទ្ធោបករណ៍ធុនធ្ងន់១២០គ្រឿងឆ្ពោះទៅកាន់ប្រទេសតំបន់បាល់ទិកក្នុងគោលដៅការពារការឈ្លានពានពីរុស្ស៊ីទៅលើ ប្រទេសក្នុងតំបន់បាល់ទិកក៏ដូចរារាំងមិនឱ្យលោកពូទីនវាតទីបន្ថែមទៀតចូលសហគមន៍អឺរ៉ុប។អគ្គលេខាធិការអង្គការណាតូបានថ្លែងថា យន្ដហោះចម្បាំងរុស្ស៊ីបានហោះ ហើរនៅព្រំដែនតំបន់បាល់ទិកជាង៤០០លើកនៅក្នុងឆ្នាំ២០១៤ ។

កងទ័ពណាតូបានធ្វើសមយុទ្ធនៅ ប្រទេសឡាត់វៀក៏ដូចជាជួយហ្វឹកហ្វឺន យុទ្ធសាស្ដ្រប្រយុទ្ធការពារខ្លួន និងបាញ់ រំដោះផងដែរ ដល់កងទ័ពឡាត់វៀដែរ។ ក្នុងឆ្នាំ២០១៤ ណាតូបានធ្វើសមយុទ្ធជិត២០០លើកហើយដែលអគ្គលេខាធិការ អង្គការណាតូលោក Jens Stoltenberg បានបញ្ជាក់ថា ការធ្វើសមយុទ្ធទាំងនោះ នឹងបន្ដធ្វើឡើងនៅពេលខាងមុខទៀត។ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំនៅ ប៉ូឡូញបានថ្លែងថា នៅក្នុងឆ្នាំ២០១៥ ការដាក់ពង្រាយកងទ័ពអាមេរិកនៅប៉ូឡូញ និងនៅតំបន់បាល់ទិកមានការកើនឡើង។

រុស្ស៊ីបានដាក់បញ្ចូលតំបន់គ្រីមៀរស្ថិតនៅក្នុងដែនអធិបតេយ្យរបស់ខ្លួនកាលពីខែ មីនា ឆ្នាំ២០១៤ ជាហេតុនាំឱ្យមានជម្លោះ នយោបាយហែកហួរគ្នាកើតឡើងក្រោយ សង្គ្រាមត្រជាក់ផុតរលត់។ ស្ថានការណ៍តានតឹងកាន់តែស្រួចស្រាល់ថែមទៀតនៅពេលរុស្ស៊ីឈ្លានពានតំបន់ភាគខាងកើត អ៊ុយក្រែនដែលសម្លាប់មនុស្សជាង៦ពាន់នាក់។ រដ្ឋាភិបាលលោកអូបាម៉ា នៅតែ ពិចារណាដាក់កងទ័ពឱ្យឈរជើងនៅអ៊ុយក្រែនបើទោះបីមានកិច្ចព្រមព្រៀងឈប់ បាញ់រវាងក្រុមប៉ះបោរគាំទ្ររុស្ស៊ីនឹងរដ្ឋា ភិបាលអ៊ុយក្រែនបានធ្វើឡើងកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៥ នៅទីក្រុងMinsk ប្រទេសបេឡារូស យ៉ាងណាក៏ដោយ ។

លោក Dmitry Peskov អ្នកនាំពាក្យ ប្រធានាធិបតីពូទីនបានហៅព័ត៌មានផ្សព្វផ្សាយដែលថា វិមានក្រឹមឡាំងគំរាមប្រើ អាវុធនុយក្លេអ៊ែរនោះជារឿងមិនពិត។ ពួកគេបំភ្លៃព័ត៌មាននេះឡើងដើម្បីបង្ខូចរុស្ស៊ី៕

gh

dgd

download

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print