គណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋចុះបង្ក្រាបលើទីតាំងអាឈើអត់ច្បាប់មួយកន្លែង

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖  គណៈបញ្ជាការឯកភាពស្រុកបរសេដ្ឋដឹកនាំដោយលោកស៊ិន សារុន នាយករដ្ឋបាលស្រុកបានចុះបង្ក្រាបលើទីតាំងអាឈើអត់ច្បាប់មួយកន្លែងចាប់យកសម្ភារៈមួយចំនួន។ដែលស្ថិតក្នុងភូមិពោធិ៍ត្បែងឃុំនិទានស្រុកបរសេដ្ឋខេត្តកំពង់ស្ពឺ ការចុះបង្ក្រាបនេះធ្វើឡើងកាលពីថ្ងៃទី២៧ខែមេសាឆ្នាំ២០២២។
លោក សុិន សារុន នាយករដ្ឋបាលស្រុកបសេដ្ឋបានឲ្យដឹងថាទីតាំងម៉ាស៊ីនអារឈើអត់ច្បាប់នេះមានមា្ចស់ឈ្មោះស៊ិន សុផាត ភេទប្រុសអាយុ៤៥ឆ្នាំប្រពន្ធឈ្មោះជឹក ផេង អាយុ៤៧ឆ្នាំស្ថិតក្នុងភូមិឃុំខាងលើបានគេចខ្លួនមិននៅផ្ទះ។
ការបង្ក្រាប់ម៉ាសុីនអាឈើខាងលើដកហូតវត្ថុតាងរួមមាន៖ឈើចម្រុះចំនួន០៧ កំណាត់ស្មើ២,៤០០ម៉ែត្រត្រីគុណ
ម៉ាស៊ីនអារឈើផ្តេក ០១ គ្រឿង
កង់យោង ០៣រណរយន្ត ០៧ ខ្សែរ
ដែករ៉ៃ ០២ ដើម រទេះកង់កៅស៊ូ ០១ គ្រឿងបច្ចុប្បន្នវត្ថុតាងយកមករក្សាទុកនៅសាលាស្រុកបរសេដ្ឋ។
លោកបានបន្តទៀតថាជំនាញរដ្ឋបាលព្រៃឈើស្រុកបរសេដ្ឋកសាងសុំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តដើម្បីចាត់ការតាមនីតិវិធី៕

...

ដោយ៖ចន្ទ លីហ្សា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print