ក្រុមខ្លាំងនៅអ៊ីតាលី Inter Milan បានបាត់បង់ឱកាសដើម្បីឡើងលើកំពូលតារាង Serie A ក្រោយពីបរាជ័យក្រោមថ្វីជើងក្រុមម្ចាស់ផ្ទះBologna ក្នុងលទ្ធផល២ទល់១ ហើយបានធ្វើឱ្យក្រុម AC Milan គ្រប់គ្រងកំពូលតារាងដដែលក្នុងការប្រជែងពានរដូវកាលនេះ។ AC Milan មាន២ពិន្ទុដាច់នៅលើកំពូលតារាងក្នុងការប្រកួត៤ប្រកួតទៀត។
ការប្រកួតតង់ទី១ ក្រុមភ្ញៀវមានឱកាសរកបាន១គ្រាប់នាំមុខនៅនាទីទី៣ ដោយខ្សែប្រយុទ្ធ Ivan Perisic បានធ្វើឲ្យក្រុមការពារតំណែងជើងឯក Inter Milan នាំមុខដោយក្តីសង្ឃឹមដោយការស៊ុតបាល់ពីចម្ងាយ មុនពេលកីឡាករ Marco Arnautovic របស់ក្រុម Bologna តែតបាល់តាមស្មើវិញនៅនាទីទី២៨។ចូលដល់ការប្រកួតតង់ទី២ ក្រុម Inter Milan បន្តគ្របគ្រងបាល់បានច្រើនជាងក្រុមម្ចាស់ផ្ទះ ប៉ុន្តែនៅនាទីទី៨១ជិតចប់ការប្រកួតទៅហើយកីឡាករ Nicola Sansone បានស៊ុតបាល់បញ្ចូលទី១គ្រាប់ទៀតដែលជាគ្រាប់ជ័យជម្នះក្នុងការប្រកួតសប្តាហ៍ទី៣៤។ការប្រកួតដំបូងរវាងក្រុមទាំង២ត្រូវបានគេកំណត់ថានឹងលេងនៅខែមករា ប៉ុន្តែត្រូវបានគេផ្អាកចំពេលកីឡាករក្រុម Bologna ត្រូវដាក់ឱ្យនៅដាច់ពីគេដោយសារតែការផ្ទុះឡើងនៃ Covid-19 នៅក្នុងក្រុម ប៉ុន្តែច្បាប់ Serie A កំណត់ថា Inter Milan ត្រូវតែឡើងនៅ Stadio Renato Dall’Ara ហើយហ្វឹកហាត់ដូចធម្មតាមុនពេលចាប់ផ្តើមការប្រកួតដែលមិនធ្លាប់មាន។Inter Milan បានបរាជ័យក្នុងការប្តឹងឧទ្ធរណ៍ដើម្បីទទួលបានការឈ្នះ ៣-០ ដោយស្វ័យប្រវត្តិ ហើយត្រូវបានបង្កើតឡើងដើម្បីលេងការប្រកួតឡើងវិញ ដែលជាការផ្លាស់ប្តូរដែលអាចធ្វើឲ្យពួកគេបាត់បង់ពានរង្វាន់។ចំណែកក្រុម AC Milan ក្រោមការដឹកនាំរបស់លោក Stefano Pioli ឥឡូវនេះត្រូវការឈ្នះ៣ប្រកួត និងស្មើ១ប្រកួតប៉ុណ្ណោះដើម្បីមានប្រៀបលើក្រុម Inter Milan ពីការប្រកួត៤ចុងក្រោយក្នុងការឈ្នះពានរង្វាន់ជាលើកដំបូងរបស់ពួកគេចាប់តាំងពីឆ្នាំ២០១១មក។
ទោះបីជាយ៉ាងណាក៏ដោយក្រុម AC Milan មានការប្រកួតដ៏ស្វិតស្វាញជាងក្រុម Inter Milan ជាមួយនឹងការប្រកួតជាមួយនឹងក្រុមដែលបច្ចុប្បន្នស្ថិតនៅចន្លោះលេខ៧ និងលេខ១០។ ចំណែកគូប្រកួតរបស់ Inter Milan គឺសុទ្ធតែនៅពាក់កណ្តាលតារាង ៕ (រូបភាព ៖ BBC Sport)