អាមេរិកនិងអង់គ្លេសកំពុងញុះញង់អ៊ុយក្រែនឱ្យវាយប្រហារទៅលើទឹកដីរុស្ស៊ី

ចែករំលែក៖

ទីក្រុងមូស្គូបានថ្កោលទោសយ៉ាងខ្លាំងដល់សកម្មភាពរបស់មន្ត្រីជាន់ខ្ពស់អង់គ្លេសដែលបានលើកឡើងថា ទីក្រុងកៀវអាចប្រើប្រាស់អាវុធដែលអង់គ្លេសប្រគល់ជូនក្នុងការវាយប្រហារទៅលើទឹកដីរុស្ស៊ីដោយស្របច្បាប់។

ជាមួយគ្នានេះដែរ រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Blinken បានបញ្ជាក់ថា «យើងបានប្តេជ្ញាជួយដល់អ៊ុយក្រែនក្នុងការតទល់ជាមួយរុស្ស៊ី និងដណ្តើមយកទឹកដីមកវិញ ។ កិច្ចការទាំងនោះគឺពាក់ព័ន្ធទៅលើប្រទេសអ៊ុយក្រែន ថាតើហ៊ានវាយប្រហាររុស្ស៊ីដែរឬទេ។
រដ្ឋមន្រ្តីការបរទេសអាមេរិក លោក Antony Blinken បានប្រាប់ព្រឹទ្ធសភានៅថ្ងៃទី២៧ខែមេសាថា វាអាស្រ័យលើអ៊ុយក្រែនក្នុងការសម្រេចចិត្តថាតើត្រូវពង្រីកជម្លោះជាមួយរុស្ស៉ីឱ្យហួសពីព្រំដែនរបស់ខ្លួនឬក៏យ៉ាងណា? ខណៈទីក្រុងមូស្គូបានថោ្កលទោស ប្រទេសលោកខាងលិចជុំវិញការផ្តល់ជំនួយយោធាដល់អ៊ុយក្រែន។ នេះបើយោងតាមការដកស្រង់ការផ្សាយពីសារព័ត៌មានរុស្ស៉ី RT នៅថ្ងៃព្រហស្បតិ៍ ទី២៨ ខែមេសា ឆ្នាំ២០២២។
ថ្លែងនៅចំពោះមុខគណៈកម្មការព្រឹទ្ធសភាដែលកំពុងពិចារណាលើថវិកាឆ្នាំ២០២៣ របស់ក្រសួងការបរទេសអាមេរិក លោក Blinken បានគូសបញ្ជាក់ថា «យើងប្តេជ្ញាថានឹងផ្តល់ឱ្យអ៊ុយក្រែននូវអ្វីដែលពួកគេត្រូវការ ដើម្បីទប់ទល់ជាមួយរុស្ស៉ី ប៉ុន្តែវាជាបញ្ហាមួយទៀតថា តើអ៊ុយក្រែនគួរតែចាត់វិធានការឲ្យហួសពីព្រំដែនរបស់ពួកគេឬអត់?»។ លោកបន្ថែមថា «ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ គឺថាវាសំខាន់ណាស់ដែលអ៊ុយក្រែនត្រូវតែ ធ្វើអ្វីដែលចាំបាច់ ដើម្បីការការពារប្រឆាំងនឹងការឈ្លានពានពីសំណាក់រុស្ស៉ី ហើយចំពោះយុទ្ធសាស្រ្តនេះ គឺផ្អែកលើការសម្រេចចិត្តរបស់ពួកគេ»។
ប្រធានាធិបតីរុស្ស៉ី លោក វ្ល៉ាឌីមៀរ ពូទីន ធ្លាប់បានលើកឡើងថា ការអន្តរាគមន៍ពីខាងក្រៅណាមួយ ក្នុងជម្លោះនឹងត្រូវបានឆ្លើយតប យ៉ាងរហ័ស ខណៈដែលក្រសួងការពារជាតិបានចោទប្រកាន់ទីក្រុងឡុងដុងពីបទបង្កហេតុដោយផ្ទាល់ ក្រោយពីមានការសម្រេចបញ្ជូនសព្វាវុធធុនធ្ងន់ទៅដល់អ៊ុយក្រែន៕ ដោយធីរីណា

...

រូប​ថត​ :​ AP

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print