ហ្វេ​ស​ប៊ុ​ក​សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​កម្ពុជា​ មក​ដល់​ថ្ងៃ​ទី​២៩​ ខែមេសា​ មាន​អ្នកគាំទ្រ​ជាង​៤​លាន​នាក់​

ចែករំលែក៖

ភ្នំពេញ​៖​ អ្នកគាំទ្រ​ទំព័រ​ហ្វេ​ស​ប៊ុ​ក​(Facebook)​ សម្តេច​តេ​ជោ​ហ៊ុន​ សែន​ នាយក​រដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ ដែល​មក​ទល់​ថ្ងៃ​ទី​២៩​ ខែមេសា​ ឆ្នាំ​២០១៦​ មាន​ចំនួន​ជាង​៤​លាន​នាក់​ ។​

សម្តេច​តេ​ជោ​ហ៊ុន​ សែន​ បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា​៖​ «​ខ្ញុំ​សូម​ឆ្លៀត​យក​ឱកាស​នេះ​អរគុណ​ជនរួមជាតិ​ទាំង​ក្នុង​ និង​ក្រៅប្រទេស​ រួម​ទាំង​មិត្ត​បរទេស​ដែល​បាន​គាំទ្រ​ទំព័រ​ Facebook​ ខ្ញុំ​ ដែល​មក​ទល់​ថ្ងៃ​ទី​ ២៩​ មេ​សា​ ២០១៦​ នេះ​មាន​ចំនួន​ ជាង​៤​លាន​។​ ចាប់តាំងពី​ខ្ញុំ​បាន​ប្រើប្រាស់​ Facebook​ គឺ​ខ្ញុំ​បាន​ទទួល​ព័ត៌មាន​ និង​សុខទុក្ខ​ពលរដ្ឋ​ ក៏​ដូច​ជា​មន្ត្រីរាជការ​ និង​យុវជន​ បាន​កាន់តែ​រហ័ស​លឿន​ ដែល​បាន​ជួយ​ដល់​ខ្ញុំ​ក្នុង​ការ​រក​ដំណោះស្រាយ​សម​ស្រប​ទាន់​ពេលវេលា​ដើម្បី​ជួយ​បងប្អូន​ជនរួមជាតិ​។​

​ខ្ញុំ​សូម​លើកទឹកចិត្ត​ដល់​បងប្អូន​ជនរួមជាតិ​ដែល​ប្រើប្រាស់​ Facebook​ សូម​មានការ​ទទួលខុសត្រូវ​ ហើយ​ចូលរួម​ផ្សព្វផ្សាយ​នូវ​អ្វី​ដែល​ល្អ​មាន​ប្រ​យោ​ជ​ន៌​ដល់​សង្គម​ និង​ ប្រទេស​ជាតិ​យើង​ ។​ ខ្ញុំ​ក៏​សូម​អរគុណ​បងប្អូន​ជនរួមជាតិ​ដែល​បាន​ចូលរួម​ និង​ផ្តល់​ព័ត៌មាន​តាម​រយៈ​ Facebook​ អំពី​តម្រូវការ​ក្នុង​ការ​ចែកចាយ​និង​ផ្តល់​ទឹក​ជូន​បងប្អូន​រង​គ្រោះ​នៅ​ទូ​ទាំង​ប្រទេស​មក​រដ្ឋាភិបាល​បាន​ទាន់​ពេលវេលា​។​

ជា​ថ្មី​ម្តងទៀត​ សូម​អរគុណ​ និង​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួប​តែ​សេចក្តីសុខ​ និង​សំណាង​ល្អជា​និច្ច​»​ ៕

image

image

image

image

image

image

image

image

image

ដោយ៖​ សុវណ្ណារ៉ា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print