រថយន្តព្រូសបើកបុករបាំងជ័រពុះចែកទ្រូងផ្លូវខ្ទាតរប៉ាត់រប៉ាយជាច្រើនកង់និងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី

ចែករំលែក៖

ភ្នំពេញ៖ រថយន្ត Toyota Prius មួយគ្រឿងសង្ស័យម្ចាស់ស្រវឹងស្រាបានបើកបុករបាំងជ័រពុះចែកទ្រូងផ្លូវខ្ទាតរប៉ាត់រប៉ាយអស់៦កង់ និងវៀចចេញពីជួរជាច្រើនកង់ទៀត រួមនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែករថយន្តខូចខ្ទេចមួយចំហៀងមុខទៅលែងរួច។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២២ នៅតាមបណ្ដោយមហាវិថីសហព័ន្ធរុស្ស៊ី ក្បែរប៉ុស្តិ៍នគរបាលរដ្ឋបាលកាកាបទី១ ក្នុងសង្កាត់កាកាបទី១ ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនកើតហេតុគេឃើញរថយន្តToyota Prius មួយគ្រឿងពណ៌ក្រហម ពាក់ស្លាកលេខភ្នំពេញ2BD-6502ធ្វើដំណើរក្នុងទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើសង្ស័យតែម្ចាស់ស្រវឹងស្រាបានរេចង្កូតទៅបុករបាំងជ័រពុះចែកទ្រូងផ្លូវខ្ទាតរប៉ាត់រប៉ាយអស់៦កង់ និងវៀចចេញពីជួរជាច្រើនកង់ទៀតរួមនឹងបង្គោលភ្លើងមួយដើមបាក់រាបដល់ដី ចំណែករថយន្តបង្កខ្ទេចមួយចំហៀងមុខទៅលែងរួច។ ភ្លាមនោះគេឃើញអ្នកបើកបរបានចុះពីលើរថយន្តគេចខ្លួនចេញពីកន្លែងកើតហេតុបាត់ស្រមោលទៅ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញរង់ចាំម្ចាស់ចូលខ្លួនមកដោះស្រាយគ្នាតាមផ្លូវច្បាប់៕

...

ដោយ៖សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print