លោក ហ៊ុន ម៉ានី ចូលរួមអបអរសាទរ ខួបទី ១៣៦ ទិវាពលកម្មអន្តរជាតិ ក្រោមប្រធានបទ «សន្តិភាព សុខភាព និងសន្តិសុខការងារ»

ចែករំលែក៖

ភ្នំពេញ÷ នៅក្នុងឱកាសចូលរួមអបអរសាទតខួបលើកទី ១៣៦ទិវាពលកម្មអន្តរជាតិ លោកហ៊ុន ម៉ានីអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺបានថ្លែងនៅក្នុងបណ្ដាញសង្គមហ្វេសប៊ុកដោយអបអរសាទរពលកម្មអន្តរជាតិនេះក្រោមប្រធានបទ សន្តិភាពសុខភាពនិងសន្តិសុខការងារ លោក បានសរសេរនៅលើបណ្ដាញសង្គមហ្វេសប៊ុកថា

ជាការពិតណាស់ ទន្ទឹមនឹងការដាក់ចេញនូវគោលនយោបាយ និងតាមរយៈកិច្ចខិតខំប្រឹងប្រែងក្នុងវេទិកានានាក្នុងការទាក់ទាញវិនិយោគ និងបង្កើតការងារជាបន្តបន្ទាប់ រាជរដ្ឋាភិបាលបាន និងកំពុងគិតគូរយ៉ាងយកចិត្តទុកដាក់បំផុតចំពោះសុខុមាល និងសន្តិសុខរបស់កម្មករ និយោជិត និងបុគ្គលិកទូទៅ។ ជាក់ស្តែង រយៈកាលចុងក្រោយនេះ ព្រះរាជាណាចក្រកម្ពុជាបានអនុម័តច្បាប់ ស្តីពី របបសន្តិសុខសង្គម ដែលបានដាក់ចេញនូវរបបសន្តិសុខសង្គមចាំបាច់ដើម្បីធានាសុវត្ថិភាព សុខុមាលភាព និងជីវភាពរបស់កម្មករនិយោជិត ប្រាសចាកពីអសន្តិសុខហិរញ្ញវត្ថុ។

«សន្តិភាព] គឺជាកត្តាស្នូលនៃការសម្រេចបានតាមផែនការ និងយុទ្ធសាស្រ្តទាំងអស់នេះ ដែលមិនគួរមើលរំលងបាន។ ក្នុងរយៈពេល ជាង ២ទសវត្សរ៍នៃសន្តិភាពពេញបរិបូណ៌ និងស្ថិរភាព ព្រមទាំងការដឹកនាំប្រកបដោយចក្ខុវិស័យវែងឆ្ងាយ និងប្រកបដោយភាពវៃឆ្លាតនេះ កម្ពុជាបានបោះជំហានទៅមុខកាន់តែប្រសើរ ដែលទទួលស្គាល់ពីគ្រប់មជ្ឈដ្ឋាន ទាំងជាតិ និងអន្តរជាតិ។
#អរគុណសន្តិភាព

...

ដោយ៖ សូរិយា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print