ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
៣- ផែនដីជាប្រភពនៃជីវិត:
លោកធាតុ គឺជាចក្រវាល ឬជាទំហំនៃភពក្នុងមណ្ឌលចក្រវាឡនីមួយៗ ដូចជាផែនដី ព្រះចន្ទព្រះអាទិត្យ រួមទាំងលំហអាកាស។នៅក្នុងចក្រវាឡនីមួយៗ ដូចជាផែនដីយើងនេះ ក៏ដូចនៅក្នុងលំហអាកាសសុទ្ធតែមានមេធាតុទាំងបួនគឺ ទឹក ដី ភ្លើង ខ្យល់ ។ ចំណែកឯនៅក្នុងលំហមេធាតុទាំងបួនមានសមាសភាពជាបរមាណូតូចបំផុតមិនអាចមើលឃើញបានគឺ ឮនៅជាកឡាបរូបហៅថា អវិនិព្ភោគរូបក៏បាន។
ព្រះសម្មាសម្ពុទ្ធ ពេលត្រាស់ដឹងក្នុងលោកបានឃើញថា រូបកាយរបស់មនុស្ស សត្វ ទេវតាអសុរកាយ នរក ប្រជុំតាក់តែងឡើងដោយមហាភូតរូបមួយនេះ។នេះបើមហាភូតរូបទាំងបួនប្រជុំចុះព្រមឧតុធាតុ គឺ អាកាសធាតុធាតុក៏រមែងមកស្ទបសមគួរដល់សត្វណា ជីវិត វិញ្ញាណ ឧបាទាយករូបក៏កើតឡើងព្រមដល់សត្វនោះ។
នៅក្នុងផែនដីនេះ ឬនៅក្នុងដើមឈើដែលពុកផុយ ក៏ជាមេធាតុទាំងបួន ទើបសត្វខ្លះ ដូចជាដង្កូវឌួងមិនមានពូជក៏កើតឡើង សត្វមមង់នៅក្នុងផ្លែល្វាមិនមានពូជ ក៏កើតឡើងបាន ស្មៅដុះចេញពីផែនដីមិនឃើញមានពូជមានឫសមានគ្រាប់ ក៏គង់មានជីវិតវិតដុះឡើងបាន។ នៅលើខ្លួនមនុស្ស ក្នុងខ្លួនមនុស្សក៏មានធាតុ៤ ទើបសត្វចៃ ព្រូន មេរោគមិនមានពូជ ក៏អាចមានជីវិតកើតឡើងបាន ព្រោះញើស ក្អែលនេះគឺជាមេធាតុ ៤កើតបានជាចៃញើសក្អែលនៅជាប់នឹងខ្នើយកន្ទេលរនាប កើតបានជាសង្កើច។ម្ហូបអាហារដែលហូបចុកចូលក្នុងក្រពះ ក៏ជាមេធាតុ ៤ ពេល អាហារនេះបម្លែងធាតុទៅជាផុយ រលួយ ជូរ បើអាហាររំលាយមិនទាន់ល្អដោយប្រការផ្សេងៗដូវជាសត្វព្រីម សត្វអៀន មេរោគ ក៏រមែងកើតឡើងនៅក្នុងក្រពះពោះវៀននោះពុំដែលខាន។
ឃើញថាផែនដីនេះជាធម្មជាតិប្រភពដើមនៃជីវិត ព្រោះកាលបើមេធាតុទាំង៤ ប្រតិកម្មឡើងផ្លាស់ប្ដូរទ្រង់ទ្រាយរបស់ខ្លួនសមគួរដល់សត្វណា សត្វនោះក៏រមែងកើតឡើងយ៉ាងប្រាកដ។ជីវិតកើតចេញពីផែនដី ពីទឹក ពីភ្លើង ពីខ្យល់ រួមដោយធាតុក្តៅត្រជាក់នៅក្នុងលំហ។ ឯនៅក្នុងផែនដីក៏មានមេធាតុ ៤ នៅក្នុងទឹកក៏មានធាតុ ៤ នៅក្នុងលំហក៏មានធាតុ ៤។ ជីវិតកាលបើកើតមាន គឺត្រូវមានវិញ្ញាណកើតព្រមជាមួយនឹងសង្ខតធាតុទាំង៤នោះ។ ដូច្នេះនឹងសន្មតថា ផែនដីគ្មានវិញ្ញាណសោះទទេ គ្មានជីវិតសោះទទេ ក៏ពុំអាចសន្និដ្ឋានបានប្រៀបដូចពងមាន់ដំបូងឡើយក៏ពុំឃើញមានជីវិតវិញ្ញាណអ្វីដែរ។ ឯគ្រាប់ឈើបើមិនទាន់ដុះទេ ក៏មិនទាន់ឃើញឫស ឃើញផ្លែដែរ ។ ឯផែនដីនេះបើមិនកម្រើកញាប់ញ័រ នៅពេលព្រះសម្មាសម្ពុទ្ធប្រសូតិត្រាស់ដឹង សម្ដែងធម្មចក្រស្រូបទេវទត្តភិក្ខុ និងនាងចិញ្ចា ក៏មិនគប្បីសន្និដ្ឋានថា ផែនដីមានវិញ្ញាណដែរ។
(នៅមានត)


ពិនិត្យស្រាវជ្រាវដោយ÷ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print