ភ្នំពេញ ៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី២ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការរបស់សម្តេចថា, ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនី
ផ្លូវការនៃinstagram។
នៅក្នុងគណីសម្តេចបានសរសេរយ៉ាងខ្លីថា, កន្លងមកខ្ញុំបង្ហោះរូបភាពតាមគណនីឈ្មោះតាសាញ់។
ចាប់ពីពេលនេះទៅខ្ញុំប្រើប្រាស់គណនី
ផ្លូវការនៃinstagram របស់ខ្ញុំដែលមាន
រូបភាពដូចភ្ជាប់ជាមួយ។
សូមបញ្ជាក់ថា, ផេកផ្លូវការ របស់សម្តេច ដែលមានឈ្មោះថា, Samdech Hun Sen, Cambodian Prime Minister គឺមានមនុស្សជាច្រើនបានចូលជាសមាជិក មានរហូតដល់ 13M followers 194 following ។
ផេកសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏មានអ្នក Like Share Comments មានចំនួនច្រើន ខណៈប្រជាពលរដ្ឋ គោរព ស្រឡាញ់ ពេញចិត្ត និងសូម :
* អរគុណសន្តិភាព
* អរគុណនយោបាយឈ្នះ ឈ្នះ
* ដឹងគុណស្ថាបនិក មគ្គុទ្ទេសក៍ឯក និងប្រតិបត្តិករនយោបាយឈ្នះ ឈ្នះ ដែលបាននាំមកនូវសន្តិភាព និងការឯកភាពជាតិពេញលេញ ។
សូមរម្លឹកថា, ខ្មែរគ្រប់រូប ដឹងគុណ គោរពស្រលាញ់ បន្តសងគុណគាំទ្រជានិច្ចឥតងាករេ មានសម្តេចតេជោទើបកម្ពុជាមានថ្ងៃនេះ។
សម្តេចតេជោជាមហាបុរសជាតិ លោកបានលះបង់ដ៏ខ្ពង់ខ្ពស់ក្នុងការតតាំងដើម្បីស្វែងរកសន្តិភាពជូនជាតិ ការសម្រេចចិត្តដ៏អង់អាចក្លាហានគ្មានពីរយកជីវិតធ្វើដើមទុន លេងគិតដល់ការស្លាប់រស់ ធ្វើយ៉ាងមេចអោយតែប្រជាជនខ្មែររស់ នេះជាភក្តីភាពដ៏ស្មោះស្ម័គ្រស្មោះត្រង់ចំពោះប្រជាជនមាតុភូមិកម្ពុជារបស់សម្តេច ដូច្នេះទើបពលរដ្ឋកម្ពុជាបច្ចុប្បន្ន បានដឹងគុណគោរព ស្រលាញ់ អាណិតលោក វីរ:ភាពក្នុងការលះបង់ដើម្បីបុព្វហេតុជាតិមាតុភូមិកម្ពុជា៕
ដោយ : សុខ ខេមរា