ដឹងតែកក្រើកហើយ Miss Univers Cambodia ឆ្នាំនេះ អ្នកផលិតកម្មវិធីលេចវត្តមានជ្រើសរើសបេក្ខភាពផ្ទាល់នៅតាមវិទ្យាល័យនិងសាកលវិទ្យាល័យ

ចែករំលែក៖

ភ្នំពេញ៖ ពិតជាធ្វើឲ្យអ្នកគាំទ្រវិស័យកញ្ញាឯកនៅកម្ពុជាអន្ទះសារង់ចាំទស្សនាព្រឹត្តិការណ៍ប្រកួតសម្រស់ដ៏ធំសម្បើមនៅកម្ពុជាគឺកម្មវិធី Miss Univers Cambodia ដែលគេជឿជាក់ថានឹងកាន់តែរីកធំខ្លាំងជាមួយនឹងមុខមាត់ថ្មីមួយ។ ការរំពឹងនេះបន្ទាប់ពីគេទទួលបានដំណឹងថា មានការផ្លាស់ប្តូរទាំងទម្រង់មកុដដែលមានតម្លៃថ្លៃជាង១០ម៉ឺនដុល្លារអាមេរិក ការផ្តល់ប្រាក់រង្វាន់ច្រើនជាងពេលកន្លងទៅ និងកាដូជាគ្រឿងពេជ្រ ជាដើម។

អ្នកផលិត និងគាំទ្រកម្មវិធីដែលមានឆន្ទៈមោះមុតក្នុងការលើកស្ទួយជ្រោមជ្រែងឱ្យកម្មវិធីប្រកួតកញ្ញាឯកមួយនេះកាន់តែរីកចម្រើននិងត្រូវបានគេរំពឹងថានឹងអាចរកបានបេក្ខភាពឆ្នើមមានសមត្ថភាព រូបសម្រស់ ទេពកោសល្យឡើងទៅប្រកួតនៅលើឆាកអន្តរជាតិនោះ។ កាន់តែធ្វើឱ្យគេភ្ញាក់ផ្អើលនិងចាប់អារម្មណ៍នោះគឺក្រោយពីឃើញវត្តមានអ្នកគ្រប់គ្រងកម្មវិធីលេចមុខក្នុងការប្រកាសលើកទឹកចិត្តឱ្យបេក្ខភាពនៅថ្នាក់វិទ្យាល័យ និងសាកលវិទ្យាល័យចូលរួមកម្មវិធីខាងលើ។
លោកមែន និមលរតន៍ នាយកប្រតិបត្តិនៃក្រុមហ៊ុនបង្ហាញម៉ូដ CIM បាននិយាយថា៖ គោលបំណងនៃការធ្វើទស្សនកិច្ចតាមវិទ្យាល័យរបស់បវរកញ្ញាចក្រវាឡកម្ពុជា គឺ១-ជាឱកាសឱ្យបវកញ្ញាចក្រវាឡកម្ពុជា ជួបជាមួយនឹងសិស្សានុសិស្សដើម្បីចែករំលែកបទពិសោធន៍និងចំណេះដឹងអំឡុងពេលដែលគាត់ចូលរួមប្រកួតទាំងក្នុងនិងក្រៅស្រុក។ទី២-បវរកញ្ញាចក្រវាឡកម្ពុជា នឹងធ្វើជាជនគំរូដើម្បីបំផុសគំនិតឱ្យសិស្សានុសិស្សមានទស្សនវិស័យធំជាងមុនតាមរយ:បទពិសោធន៍ដែលបានចេញទៅប្រកួតនៅខាងក្រៅប្រទេស។
ទី៣-ក្នុងនាមជាបវកញ្ញាចក្រវាឡ គាត់នឹងលើកទឹកចិត្តឱ្យប្អូនៗជំនាន់ក្រោយឱ្យក្លាយជាមនុស្សដែលមានការជឿជាក់ និងអភិវឌ្ឍខ្លួនឱ្យល្អជាងមុន។ទី៤-សិស្សានុសិស្សអាចជួបជាមួយបវរកញ្ញាដោយផ្ទាល់ដើម្បីសាកសួរសំណួរខ្លះៗ សម្រាប់ក្លាយជាបវរកញ្ញាចក្រវាឡកម្ពុជា ។ មួយវិញទៀត ទស្សនកិច្ចនេះអាចធ្វើឱ្យប្អូនៗមានឱកាសក្នុងការដាក់ពាក្យប្រកួតនៅក្នុងសាលាផ្ទាល់តែម្ដង។ មានការប្រកាសដែរថា រាល់ការប្រកួតនៅក្នុងស្រុក ប្អូនៗយុវតីដែលជាប់ក្នុងវគ្គ២០រូបនឹងទទួលបានចិញ្ចៀនពេជ្រចំនួន១វង់ និងអ្នកជាប់លេខ១ទទួលបានថវិកាចំនួន៥ពាន់ដុល្លារអាមេរិកផងដែរ៕

...


ដោយ វឌ្ឍនា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print