អ្នកដំណើរមកពី៦០ប្រទេសអាចចេញចូលប្រទេសនូវែលហ្សែឡង់បានក្រោយការបើកព្រំដែន

ចែករំលែក៖

ក្រោយពីស្ថានភាពនៃការឆ្លងរាលដាលកូវីដ-១៩ មិនសូវធ្ងន់ដូចកាលពីមុន ហើយការចាក់វ៉ាក់សាំងបានច្រើនទាំងដូសជំរុញ ប្រទេសនូវែលហ្សេឡង់បានសម្រេចបើកព្រំដែនរបស់ខ្លួន ដើម្បីទទួលស្វាគមន៍ភ្ញៀវទេសចរអន្តរជាតិឡើងវិញ បន្ទាប់ពីការបិទ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺ COVID-19 អស់រយៈពេលជាង២ឆ្នាំកន្លងមក។

នៅថ្ងៃទី២ខែឧសភានេះ មានមនុស្សជាច្រើនបានធ្វើដំណើរមកដល់អាកាសយានដ្ឋានទីក្រុង Auckland ជាមួយក្ដីសប្បាយរីករាយ ដោយបានជួបជុំជាមួយគ្រួសារ និងមិត្តភក្តិរបស់ពួកគេឡើងវិញ។ មនុស្សមកពីជាង ៦០ប្រទេសនាពេលឥឡូវនេះ អាចចូលមកកាន់ប្រទេសនូវែលហ្សេឡង់បានហើយឱ្យតែទទួលការចាក់វ៉ាក់សាំងរួចរាល់ និងបានធ្វើតេស្តឃើញលទ្ធផលអវិជ្ជមានចំពោះជំងឺ COVID-19។ រីឯពលរដ្ឋនូវែលហ្សេឡង់អាចធ្វើដំណើរចេញ-ចូលបានតាំងពីខែមីនាមកម្ល៉េះ ខណៈដែលពលរដ្ឋអូស្ត្រាលី ត្រូវបានអនុញ្ញាតឱ្យចូលតាំងពី ខែមេសាមក។
បុរសជនជាតិអាមេរិកម្នាក់បាននិយាយថា គាត់បានធ្វើដំណើរពីទីក្រុងស៉ីនស៉ីនណាទី (Cincinnati) នៃរដ្ឋអូហៃយ៉ូ (Ohio) របស់សហរដ្ឋអាមេរិក ដើម្បីមកជួបជុំជាមួយដៃគូរបស់លោក។ លោកបានរង់ចាំតាំងពីខែកុម្ភៈ ឆ្នាំ២០២០មកម៉្លេះ នៅពេលដែលលោកបានដាក់ពាក្យសុំទិដ្ឋាការ។ លោក David Benson បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន BBC ដូច្នេះថា «ទីបំផុតខ្ញុំបានមកដល់ទីនេះហើយ នៅថ្ងៃនេះ។ នេះជាលើកដំបូងរបស់ខ្ញុំនៅទីនេះ។ ទីបំផុត ខ្ញុំបានមកនៅផ្ទះហើយ។ វាជាអារម្មណ៍ដ៏ល្អបំផុតដែលខ្ញុំមិនធ្លាប់មាន»។
ដោយសារតែការរីករាលដាលនៃជំងឺ COVID-19 នូវែលហ្សេឡង់ បានបិទព្រំដែនរបស់ខ្លួនកាលពីខែមីនា ឆ្នាំ២០២០ ដោយសូម្បីតែពលរដ្ឋរបស់ខ្លួនក៏ត្រូវតម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ជាច្រើនសប្តាហ៍ផងដែរ មុនពេលចូលមកកាន់ប្រទេស កាលពីអំឡុងពេលនោះ៕ ដោយធីរីណា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print