ទិញនំបញ្ចុកយកមកស្លហូបជុំគ្រួសារពុលមនុស្ស១៥នាក់ដឹកមកសង្រ្គោះនៅពេទ្យខេត្តកំពង់ឆ្នាំង

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន១៥មានក្មេងចាស់ប្រុសស្រី ត្រូវបានអ្នកស្រុកដឹកមកសង្រ្គោះនៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង បន្ទាប់ពីពួកគាត់មានអាការៈក្អួតចង្អោរ វិលមុខ ក្រោយពីបាននាំគ្នាហូបនំបញ្ចុកដែលស្លទឹកដោយខ្លួនឯង និង ទិញនំពីផ្សារ ហេតុការណ៍ពុល នំបញ្ចុកនេះ បានកើតឡើង កាលពីវេលាម៉ោងល្ងាចថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ នៅភូមិព្រែកសាលា ឃុំទឹកហូត ស្រុករលាប្អៀរ  ។

ប្រជាពលរដ្ឋបានឲ្យដឹងថា នៅមុនពេលកើតហេតុនៅផ្ទះស្ត្រីឈ្មោះផាក់ សុជា រស់នៅភូមិឃុំខាងលើ បានទិញនំបញ្ចុក ចំនួន៥គីឡូ ពីផ្សារកំពង់ប្រាសាទ ដើម្បីស្លទឹកនំនិង មានបន្លែជាល្បើយ ចែកគ្នាហូប ។ លុះដល់ម៉ោងប្រមាណជាង៤រសៀល ក្រោយពីទឹកសម្លនំបានឆ្អិន ក៏បាននាំគ្នាហូបជុំគ្នា  និងបានចែកទៅអ្នកជិតខាងហូបផងដែរ រហូតមកដល់ម៉ោងប្រមាណជាង៦ល្ងាច ស្រាប់តែមានប្រជាពលរដ្ឋដែលបានហូបនំបញ្ចុកនេះ ចាប់ផ្តើមមានអាការៈក្អួតចង្អោរ និង ខ្លះទៀតមានអាការៈឈឺក្បាលវិលមុខ ថប់ដង្ហើម ដោយឃើញស្ថានភាព បែបនេះប្រជាពលរដ្ឋដែលរស់នៅក្បែរខាងគ្នានាំគ្នាដឹកអ្នកជំងឺទាំងនោះមកសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំងផងដែរ  ។

ប្រធានមន្ទីរពេទ្យបង្អែកខេត្ត បានប្រាប់នៅព្រឹកថ្ងៃទី៣០នេះថា ប្រជាពលរដ្ឋដែលដឹក មកសង្រ្គោះដល់ពេទ្យមានចំនួន១២នាក់ ចំពោះមូលហេតុគឺពុំសន្និដ្ឋានបាននៅឡើយទេ ថាតើបណ្តាលមកពីនំបញ្ចុក ឬក៍បណ្តាលមកពីបន្លែ ។ ចំពោះអាការៈរបស់អ្នកជំងឺដែលមកសង្រ្គោះនៅមន្ទីរពេទ្យគឺមានអាការៈធូរស្បើយខ្លះហើយ  ៕

67bfbf07-168b-4448-bd11-0887bac76434

b9241798-96e3-4600-83f1-b444c76c8867

786b4066-328a-4d85-9671-b391e1b40e7c

ដោយ៖ ចន្ថា

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print