ភ្នំពេញ៖ កម្លាំងកងរាជអាវុធហត្ថស្រុកបរវេល ខេត្តបាត់ដំបងសហការជាមួយកម្លាំងកងអាវុធហត្ថមូលដ្ឋានស្រុកមង្គលបូរី បានឃាត់ខ្លួនមនុស្សចំនួន ៣នាក់ ពាក់ព័ន្ធករណីដឹកជញ្ជូនសព្វាវុធដោយខុសច្បាប់ឆ្លងដែនទៅប្រទេសថៃ កាលពីថ្ងៃទីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ នៅត្រង់ចំណុចរង្វង់មូលយាយជីច្រូតស្រូវ ស្ថិតក្នុងភូមិឬស្សីក្រោកឃុំឬស្សីក្រោក ស្រុកមង្គលបូរីខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នកម្លាំងជំនាញ កំពុងតែបន្តស្រាវជ្រាវរកអ្នកដែលពាក់ព័ន្ធ ដើម្បីស្វែងរកចាប់ខ្លួនយកមកចាត់វិធានការតាមច្បាប់។
បើតាមការបញ្ជាក់ពីលោកនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានថ្លែងឱ្យដឹងនៅល្ងាចថ្ងៃចន្ទទី៣ ខែឧសភា ឆ្នាំ២០២២នេះថា៖“ចំពោះករណីនេះប្រតិបត្តិការមិនទាន់ចប់នៅឡើយទេ។ លោកនាយឧត្តមសេនីយ៍ សៅ សុខា បានគូសបញ្ជាក់បន្ថែមថា៖“ជំហានដំបូងរឿងនេះ គឺជារឿងពិតហើយ គឺមានការជួញដូរកាំភ្លើង គ្រាប់ ហើយត្រូវបានរកឃើញដោយកងរាជអាវុធហត្ថពិតប្រាកដមែននៅខេត្តបាត់ដំបង”។
យោងតាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខេត្ត បានឱ្យដឹងថា កម្លាំងសមត្ថកិច្ចថៃបានចេញល្បាតធ្វេីការត្រួតពិនិត្យការឆ្លងដែន ពេលនោះកម្លាំងសមត្ថកិច្ចថៃ បានត្រួតពិនិត្យមើលទៅនៅក្នុងកេសមួយមានបង់កាំភ្លើង និងបានចាប់យកវត្ថុតាងស្រាវជ្រាវនៅខាងភាគីថៃ ហើយក៏បានសហការជាមួយខាងអាវុធហត្ថ ដោយបានបញ្ជូនព័ត៌មានមកយើងថា គាត់បានរកឃើញបង់កាំភ្លើងដែលដាក់នៅខាងក្នុងកេសឆ្លងដែនពីកម្ពុជាទៅកាន់ប្រទេសថៃ។ កងរាជអាវុធហត្ថក៏បានធ្វើការស្រាវជ្រាវក៏បានរកឃើញមានកាំភ្លើង មានគ្រាប់បែប គ្រាប់កាំភ្លើង …. ”។
រោយឃាត់ខ្លួនយកមកសាកសួរជនសង្ស័យនៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកមង្គលបូរី និងដោយមានការសម្របសម្រួលនិតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក កើត វណ្ណារ៉េត កម្លាំងអាវុធហត្ថបានឈានទៅដល់ធ្វើការឆែកឆេរលំនៅដ្ឋានរបស់អ៊ុំជនសង្ស័យដែលនៅក្បែរផ្ទះជនសង្ស័យ (ផ្ទះទុកទំនេរម្ចាស់ទៅរកស៊ីនៅប្រទេសថៃ) រកឃើញគ្រាប់កាំភ្លើងជាច្រើនគ្រាប់ គ្រាប់បែកដៃប្រមាណជា ៥០គ្រាប់ និងកាំភ្លើងខ្លី រួមទាំងវត្ថុតាងមួយចំនួនទៀត៕ដោយ៖សហការី
រូបភាព៖BTV