រុស្ស៊ីមិនទាន់ផ្តល់ចម្លើយពីសំណើទៅកាន់រុស្ស៊ីជួបជាមួយលោកពូទីន របស់សម្តេចប៉ាប

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធទី៤ ខែឧសភា ឆ្នាំ២០២២ បានផ្សាយថា សម្តេចប៉ាប ហ្រ្វង់ ស៉ីស បានមានបន្ទូលក្នុងបទសម្ភាសន៍មួយដែលចេញផ្សាយកាលពីថ្ងៃអង្គារសប្តាហ៍នេះ ដោយព្រះអង្គបានស្នើឱ្យមានជំនួបនៅឯទីក្រុងមូស្គូជាមួយប្រធានាធិបតីរុស្ស៉ី លោក វ៉្លាឌីមៀរ ពូទីន ដើម្បីព្យាយាមបញ្ចុះបញ្ចូលឱ្យសង្រ្គាមនៅអ៊ុយក្រែនអាចបញ្ចប់ទៅវិញ ប៉ុន្តែមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ។

សម្តេចប៉ាបបានមានបន្ទូលប្រាប់កាសែតអ៉ីតាលី ខ័ររៀ ឌេឡា សេរ៉ា (Corriere Della Sera)ថា ពេលសង្រ្គាមនៅអ៊ុយក្រែនឈានដល់ប្រមាណជា៣សប្តាហ៍ សម្តេចបានចាត់ប្រមុខការទូតរបស់បុរីវ៉ាទីកង់ ឱ្យផ្ញើសារមួយទៅកាន់លោកពូទីន។ សារនោះគឺចង់ប្រាប់ថា សម្តេចស្ម័គ្រព្រះទ័យយាងទៅកាន់ទីក្រុងមូស្គូ ប៉ុន្តែទាល់តែមានការស្វាគមន៍ពីវិមានក្រឹមឡាំង។ មកទល់ពេលនេះ សម្តេចមិនទាន់ទទួលបានការឆ្លើយតបនៅឡើយទេ ហើយកំពុងតែទទូចបន្តទៀតទាក់ទងនឹងរឿងនេះ។
មុនកិច្ចសម្ភាសន៍ខាងលើ សម្តេចសង្ឃកាតូលិកអង្គនេះ មិនធ្លាប់បានលើកឡើងដោយចំៗ អំពីប្រទេសរុស្ស៉ី ឬឈ្មោះលោក ពូទីន ជាសាធារណៈឡើយ ចាប់តាំងពីសង្រ្កាមបានផ្ទុះឡើងនៅថ្ងៃទី២៤ ខែកុម្ភៈ។ ប៉ុន្តែសម្តេចក៏មិនបានបន្សល់ទុកមន្ទិលសង្ស័យដែរ ជុំវិញជំហររបស់ព្រះអង្គចំពោះវិបត្តិអ៊ុយក្រែន តាមរយៈការរិះគន់ធ្ងន់ៗដោយប្រើពាក្យដូចជា «ការបង្កហេតុដោយគ្មានហេតុផល» និង «ការឈ្លានពាន» ជាដើម ហើយសម្តេចប៉ាប ក៏បានសម្តែងភាពសោកសៅចំពោះ ការប្រព្រឹត្តអំពើឃោរឃៅប្រឆាំងជនស៉ីវិលផងដែរ។
នៅពេលទូលសួរពាក់ព័ន្ធនឹងការយាងទៅកាន់រដ្ឋធានីកៀវរបស់អ៊ុយក្រែន ដែលសម្តេចប៉ាប ហ្រ្វង់ ស៉ីស ធ្លាប់បង្ហើបឱ្យដឹងថា ជាលទ្ធភាពអាចទៅរួចនោះ គឺសម្តេចបានគូសបញ្ជាក់វិញថា សម្តេចនឹងមិនយាងទៅឡើយសម្រាប់ពេលនេះ ព្រោះសម្តេចចង់ទៅទីក្រុងមូស្គូ ដើម្បីជួបជាមួយលោក ពូទីន ជាមុនសិន៕ ដោយធីរីណា

...


រូប​ថត​ : NBC News

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print