Real Madrid ត្រូវធ្វើការធ្ងន់ពេលប៉ះ Man City ជើងទី២ ដើម្បីប្រជែងទៅកាន់វគ្គផ្តាច់ព្រ័ត្រ Champions League

ចែករំលែក៖

ក្រុមម្ចាស់ផ្ទះអធិរាជស Real Madrid នឹងត្រូវធ្វើការធ្ងន់ក្នុងការប្រកួតជើងទី២ ក្របខ័ណ្ឌ Champions League ក្នុងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជាមួយក្រុម Manchester City ដើម្បីប្រជែងទៅកាន់វគ្គផ្តាច់ព្រ័ត្រដែល Liverpool កំពុងឈរចាំ។

ការទទួលជ័យជម្នះក្នុងជើងទី១ បានធ្វើឱ្យ Manchester City ស្ថិតក្នុងកៅអីអាទិភាពមុនការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រជើងទី២នៅរាត្រីថ្ងៃពុធនេះជាមួយនឹងក្រុម Real Madrid នៅកីឡដ្ឋាន Estadio Santiago Bernabéu ខណៈដែលពួកគេស្វែងរកកន្លែងមួយក្នុងវគ្គផ្តាច់ព្រ័ត្រ UEFA Champions League ។ក្នុង​ការ​ប្រកួត​ជើង​ទី​១ ក្រុម Manchester City បាន​យកឈ្នះ ៤-៣ នៅ​កីឡដ្ឋាន Etihad កាល​ពី​ថ្ងៃ​ទី​២៦ ខែ​មេសា។ ពេលនោះកីឡាករ Kevin De Bruyne បើកការស៊ុតបញ្ចូលទីឲ្យ Man City នៅនាទីទី២ ខណៈ Gabriel Jesus, Phil Foden និង Bernardo Silva ក៏រកបានម្នាក់១គ្រាប់ដែរ។ ចំណែកខ្សែប្រយុទ្ធ Karim Benzema បានរកគ្រាប់បាល់ឲ្យ Real Madrid ​នៅ​នាទីទី៣៣ និងនាទីទី៨២ និង១គ្រាប់ទៀតរកបានដោយ Vinícius Junior។ក្រុម Manchester City មានប្រៀបលើក្រុម Real Madrid នៅចុងម៉ោងជាមួយនឹងការឈ្នះ៣ប្រកួតជាប់គ្នា ដែលគិតត្រឹមខែកុម្ភៈ ឆ្នាំ២០២០។ខ្សែប្រយុទ្ធ Benzema បាន​ក្លាយ​ជា​កីឡាករ​សំខាន់​សម្រាប់ Real Madrid ក្នុង​ការ​លេង Champions League ដោយគាត់ស៊ុតបញ្ចូលទីបាន១៤គ្រាប់ ដែលចំនួននេះច្រើនជាងកីឡាករគូប្រជែងទាំងអស់នៅក្នុងការប្រកួតក្នុងឆ្នាំ២០២១-២០២២។ ចំណែក Riyad Mahrez គឺជាកីឡាករដែលលេចធ្លោជាងគេសម្រាប់ Manchester City ដោយស៊ុតបញ្ចូលទីបាន៦គ្រាប់ក្នុងយុទ្ធនាការ Champions League បច្ចុប្បន្ន។ក្រុមម្ចាស់ផ្ទះបានស៊ុតបញ្ចូលទីក្នុងការប្រកួត Champions League ចំនួន៤គ្រាប់ជាប់ៗគ្នាក្នុងរដូវកាលនេះ។ ពួក​គេ​មិនដែលចាញ់ឡើយ​ចាប់​តាំង​ពី​ចាញ់​ជុំ​ទី១៦ទល់​នឹង Paris Saint-Germain។ ក្រុមម្ចាស់ផ្ទះ Real Madrid ទទួលបាន៩ពិន្ទុ (ឈ្នះ៣ ស្មើ២) ពី១៥ប្រកួតដែលអាចផ្តល់ជូនក្នុងការប្រកួត Champions League ចំនួន៥ដងនៅកីឡដ្ឋាន Estadio Santiago Bernabéu ក្នុងរដូវកាលនេះ។

ក្នុង​ការ​ប្រកួត​ក្រៅ​ផ្ទះ​ក្នុង​រដូវ​កាល​នេះ Manchester City ឈ្នះ​២ ស្មើ​១ និង​ចាញ់​២ ខណៈក្រុម​អង់គ្លេស​មួយនេះនឹង​ត្រូវ​បន្ត​ការ​ប្រកួត​ក្រៅ​ដី​មិន​ដែល​ចាញ់​ចំនួន១៤ប្រកួត (ឈ្នះ១១ ស្មើ៣) ក្នុង​គ្រប់​ការ​ប្រកួត​ទាំង​អស់។ ​ការ​ប្រកួត​៦​លើក​ចុង​ក្រោយ​របស់ Real Madrid គឺឈ្នះ​៤ និង​ចាញ់​២ស៊ុតបាល់បញ្ចូលទី១៧គ្រាប់ និងរបូត១០គ្រាប់។ ចំណែកការប្រកួតរបស់ក្រុម Manchester City ឈ្នះ​៤ ស្មើ​១ និង​ចាញ់​១ ក្នុង​៦​ប្រកួត​ចុង​ក្រោយ​របស់​ពួក​គេ ដោយស៊ុតបាល់បញ្ចូលទី១៨គ្រាប់ និងរបូតវិញ៧គ្រាប់ ៕ (រូបភាព ៖ soccerway.com)

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print