កម្លាំងបញ្ជាការឯកភាពស្រុកជលគិរីចុះបង្ក្រាបបទល្មើសនេសាទខុសច្បាប់នៅតាមដងទន្លេ

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង ៖ កម្លាំងអធិការដ្ឋាននគរបាលស្រុកជលគីរី សហការជាមួយកម្លាំងចម្រុះស្រុក បានចុះប្រតិបត្តិការ
បង្រ្កាបបទល្មើសនេសាទដែលជនខឹលខូចលួចប្រើឧបករណ៍នេសាទខុសច្បាប់ជាច្រើននៅតាមដងទន្លេ។

ប្រតិបត្តិការនេះប្រព្រឹត្តទៅនៅថ្ងៃទី០៤ ខែឧសភា ឆ្នាំ២០២២
នៅតាមដងទន្លេពីចំណុចកោះរកាដល់ព្រែកសេះ ស្ថិតក្នុងភូមិសាស្ត្រ ភូមិពាមឆ្កោក ឃុំពាមឆ្កោក ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង ដោយប្រើមធ្យោបាយកាណូតស្មាច់ ចំនួន ០៤គ្រឿង។
មន្រ្តីនគរបាលស្រុកជលគីរីបានឱ្យដឹងថា ដោយរដូវនេះជារដូវហាមឃាត់មិនឲ្យមានការនេសាទហើយមានជនខិលខូចមួយចំនួននៅតែបន្តធ្វើសកម្មភាពនេសាទខុសច្បាប់នោះ ទើបកម្លាំងគណៈបញ្ជាការឯកភាពស្រុកចុះប្រតិបត្តិការបង្ក្រាបតែម្ដង។
មន្ត្រីនគរបាលដដែលបានឲ្យដឹងទៀតថា ក្នុងការបង្ក្រាបនេះ
ជាលទ្ធផល កម្លាំងចម្រុះបានរុះរើបំផ្លាញរបាំង សាច់អួនចំនួន ០៦កន្លែង ប្រវែង ២៥០ម៉ែត្រ បង្គោលចំនួន ៨០ដេីម និងលបលូចំនួន ០៦គ្រឿង ។
ប្រភពដដែលបានឲ្យដឹងទៀតថាដោយមើលឃើញបទល្មើសនេសាទដែលជនខិលខូចធ្វើសកម្មភាពនេសាទខុសច្បាប់ចេះតែកើតមាននេះគណៈបញ្ជាការឯកភាពស្រុកជលគិរីនឹងប្ដេជ្ញាបន្តបង្ក្រាបជាបន្តទៀតឲ្យដូចភ្លៀងរលឹម៕

...


ដោយ÷ ប្រាថ្នា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print