ការដាក់ប្រព័ន្ធការពារមីស៊ីលរបស់អាមេរិកនៅកូរ៉េខាងត្បូងរងការប្រឆាំងជំទាស់ពីចិននិងរុស្ស៊ី

ចែករំលែក៖

ដូចអ្វីដែលចិនធ្លាប់បានលើកឡើង កាលពីពេលកន្លងមកថា ការដាក់ប្រព័ន្ធមី ស៊ីលការពាររបស់អាមេរិកនៅកូរ៉េខាងត្បូងនោះគឺមិនមែនសំដៅទៅលើកូរ៉េខាងជើងតែមួយនោះទេគឺសំដៅទៅលើប្រទេសចិន ទៅវិញ ដូចអ្វីដែលអាមេរិកបានដាក់នៅ តំបន់អឺរ៉ុបដែលថា ទប់ស្កាត់កាំជ្រួចមីស៊ីល របស់កូរ៉េខាងជើង និងអីុរ៉ង ប៉ុន្តែសំដៅ ទៅលើប្រទេសរុស្ស៊ីឯណោះទេ។

ទាំងនោះហើយទើបក្នុងក្រសែភ្នែក របស់ចិន និងរុស្ស៊ីមើលឃើញថា ប្រព័ន្ធ ខែលការពារមីស៊ីលរបស់អាមេរិកដែលដាក់ ក្នុងទឹកដីកូរ៉េខាងត្បូងមិនមែនប្រើតឹ្រម សម្រាប់ការពារខ្លួនពីការវាយប្រហាររបស់ កូរ៉េខាងជើងតែមួយមុខនោះទេ។ នៅក្នុងសន្និសីទកាសែតរួមជាមួយរដ្ឋមន្រ្តីការបរទេសចិននៅថ្ងៃសុក្រ ទី២៩ ខែមេសា ក្នុង ទីក្រុងប៉េកាំង រដ្ឋមន្រ្តីការបរទេសរុស្ស៊ី លោកSergey Lavrov ដែលតាមពិតធ្វើ ដំណើរទៅទីក្រុងប៉េកាំងដើម្បីត្រៀមរៀបចំដំណើរទស្សនកិច្ចរបស់ប្រធានាធិបតី រុស្ស៊ីលោក ពូទីន នៅប្រទេសចិនបាន ព្រមានថា អាមេរិកមិនត្រូវប្រើសកម្មភាព រំលោភបំពានរបស់កូរ៉េខាងជើងដើម្បី បង្កើនវត្តមានយោធារបស់ខ្លួននៅក្នុង តំបន់អាស៊ីនោះទេ។

រដ្ឋមន្រ្តីការបរទេសចិនលោកវ៉ាង យី បាននិយាយសង្កត់ធ្ងន់ថា ប្រព័ន្ធខែលការ ពារមីស៊ីលអាមេរិកនឹងប៉ះពាល់ដោយផ្ទាល់ តែម្តងទៅលើយុទ្ធសាស្រ្តសន្តិសុខរបស់ ចិន និងរុស្ស៊ី បើសិនជាអាមេរិកពង្រាយតាំងទីនៅលើទឹកដីកូរ៉េខាងត្បូងមែន។ វត្តមាន ប្រព័ន្ធខែលការពារមីស៊ីលអាមេរិកនៅកូរ៉េខាងត្បូងជាកង្វល់ធំសម្បើមធ្វើឲ្យចិននៅ មិនស្រណុកសោះឡើយ។ គេជឿថា តាម រយៈការចូលរួមបោះឆ្នោតគាំទ្រសេចក្តី សម្រេចចុងក្រោយរបស់ក្រុមប្រឹក្សាសន្តិសុខ ចិនសុខចិត្តលះបង់ឲ្យក្រុមប្រឹក្សា សន្តិសុខដាក់ទណ្ឌកម្មលើសម្ពន្ធមិត្តកូរ៉េខាងជើងព្រោះតែចិនចង់បញ្ចុះបញ្ចូលឲ្យអាមេរិកប្តូរចិត្តលែងពង្រាយខែលមីស៊ីលនៅកូរ៉េខាងត្បូង។

នៅក្នុងដំណើរទៅចូល រួមក្នុងជំនួបកំពូលស្តីពីនុយក្លេអ៊ែរនៅទីក្រុង វ៉ាស៊ីនតោន កាលពីចុងខែមីនាកន្លងទៅ ប្រធានាធិបតីចិនស៊ី ជីនពីង បានប្រើពាក្យធ្ងន់ៗទៅកាន់លោកអូបាម៉ាថា ការពង្រាយប្រព័ន្ធខែលការពារមីស៊ីលTHAAD នឹង បំផ្លាញហើយនិងបង្កបញ្ហាឲ្យប្រទេចិន។ លោកស៊ី ជីនពីង នៅបានបន្ថែមថាខែលការពារមីស៊ីលអាមេរិកក៏នឹងបំផ្លាញអាមេរិក ដែរបើសិនអាមេរិកនៅតែចចេសចង់ដាក់ពង្រាយនៅកូរ៉េខាងត្បូងនោះ៕

ប្រែសម្រួល៖ ម៉ែវ សាធី

...

111

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print