សង្ស័យស្រវឹងស្រាបើករថយន្តបុករថយន្តគេរងការខូចខាតយ៉ាងដំណំ

ចែករំលែក៖

ភ្នំពេញ ៖ បុរសម្នាក់សង្ស័យស្រវឹងស្រាបានបើករថយន្តខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តគេបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្ដោយផ្លូវលេខ១៩៨៦ ក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

យោងតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឱ្យដឹងថា មុនពេលកើតហេតុ គេបានឃើញរថយន្តមួយគ្រឿងម៉ាកLEXUS RX300 ពណ៌សពាក់ស្លាកលេខភ្នំពេញ2AC-2523បើកបរដោយស្ត្រីម្នាក់ធ្វើដំណើរតាមបណ្ដោយផ្លូវ លេខ1986 ក្នុងទិសដៅពីកើតទៅលិច លុះមកដល់ត្រង់ចំណុចកើតហេតុបានបត់ឆ្វេងដៃដើម្បីចូលរកទិញចំណីអាហារហូប ស្រាប់តែមានរថយន្តមួយគ្រឿងម៉ាកកាមរីបាឡែន ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខភ្នំពេញ 2W-0304 បើកបរដោយបុរសម្នាក់សង្ស័យស្រវឹងស្រាធ្វើដំណើរក្នុងទិសដៅពីលិចទៅកើត ខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុករថយន្ត LEXUS RX300ចំពីចំហៀងផ្នែកខាងស្ដាំបណ្ដាលឱ្យរងការខូចខាតយ៉ាងដំណំ តែសំណាងល្អមិនបណ្ដាលឱ្យមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានមកដល់រួចបានឱ្យភាគីទាំងពីរធ្វើការសម្របសម្រួលគ្នា ដោយភាគីខាងរថយន្តបង្កយល់ព្រមសងថ្លៃការខូចខាតចំនួន 225ដុល្លារទៅឱ្យភាគីម្ចាស់រថយន្តឡិចសុីសដើម្បីបញ្ចប់រឿងនៅកន្លែងកើតហេតុ៕

...

ដោយ៖ និន សុភ័ស្ត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print