ធម៌ និងការគ្រប់គ្រងសង្គម (តពីលេខមុន)

ចែករំលែក៖

(តពីលេខមុន)
នៅក្នុងលំហអាកាស ក៏មានមេធាតុទាំងបួននេះដែរ ដែលនៅជា(ម៉ូលីគីល)រួមដោយចំហាយជាឧស្ម័នទាំងឡាយទើបធាតុទាំងបួននៅក្នុងលំហជាផង់ល្អិតហួសវិស័យ ភ្នែកមើលឃើញពុំបាន។ ដោយសារតែមេធាតុទាំងបួនតាំងនៅជាពពកឧស្ម័នយូរៗទៅ រមែងកើតបានជាភពតូច ភពធំ នៅពាសពេញលំហដែលយើងមើលឃើញសព្វថ្ងៃនេះ កាលបើមានធាតុទាំងនេះហើយរមែងមានជីវិតវិញ្ញាណអាចជ្រកនៅបានតាមច្បាប់កម្មផល។ចិត្តរបស់មនុស្សរមែងកើតរលត់ឡើងជារឿយៗដូចជា ម្ដងខ្ជិលម្ដងសប្បាយ ម្ដងកើតទុក្ខសោកសង្រេង ខឹងសម្បា មនុស្សដូចជាច្រណែនច្រណែននិងយសស័ក្តិទ្រព្យសម្បត្តិរបស់អ្នកដទៃ ម្ដងដូចជាប្រាថ្នាចំពោះវត្ថុនេះ រាងកាយនោះ សត្វនេះឥតវាលភ្លេច សូម្បីដេកលក់ក៏នៅមានការយល់សប្តិថែមទៀត។ ដែលកើតឡើង ចិត្តនោះរមែងជាប់ជំពាក់ចំពោះវត្ថុនោះទោះជាមនុស្សក្តី ជាសត្វក្តី ជារបស់របរផ្សេងៗក្តី។បើចិត្តជំពាក់នោះមានកម្លាំងខ្លាំងវត្ថុនោះរមែងបានមកជាអារម្មណ៍ដឹតជាប់នៅក្នុងមនោធាតុ ឬនៅក្នុងបេះដូងឬភវង្គមិនដែលភ្លេច។ ចិត្តដែលកើតឡើងហើយសំងំក្នុងរង្វង់ភង្គតបែបនេះ ហៅថាវិបាកចិត្ត រមែងដិតជាប់នៅក្នុងសន្ដានខាងភ្លេចពុំបាន នៅក្នុងខ្លួនរបស់មនុស្សម្នាក់ៗ ។
រូបកាយប្រៀបទុកដូចជាផ្ទះ ចិត្តរបស់មនុស្សប្រៀបទុកដូចជាម្ចាស់ផ្ទះ។ រូបកាយជាវត្ថុមានពិតចិត្តជាសភាវៈមានពិត រមែងនៅជាមួយគ្នា កើតព្រមជាមួយគ្នានៅពេលផ្ទះទ្រុឌទ្រោម ឬត្រូវភ្លើងឆេះក៏ត្រូវរត់ចេញទៅជ្រកកោននៅក្នុងផ្ទះថ្មី។ ឯរូបកាយកាលបើបែកធ្លាយចិត្តក៏រមែងឃ្លាតចាករូបចាស់ទៅជ្រកនៅក្នុងភពថ្មី ដែលជារូបធម៌ថ្មីព្រោះរូបធម៌ថ្មីនេះរមែងមាននៅជុំវិញរូបចាស់ដែលកំពុងចាប់ផ្ដើមបែកធ្លាយនោះដែរមែននៅឆ្ងាយក្រៅឯណានោះឡើយ។ មូលហេតុដែលចិត្តនោះមកតាំងនៅត្រង់ភពថ្មីបាន អាស្រ័យមានបច្ច័យនឹងគ្នាដូចខាងក្រោម÷
– អាកាសធាតុដែលនៅព័ទ្ធជុំវិញមនុស្សគឺប្រកបដោយមេធាតុ ៤ ដូចរូបធាតុរបស់មនុស្សដែរ ហៅថា រូបខាងក្រៅ។
– ចិត្តដែលកំពុងតោងជាប់ ចាប់ជាប់អារម្មណ៍ណាមួយខាងក្រៅគឺជាចិត្តដែលកើតមាន ហើយនឹងញ៉ាំងចិត្តនេះឲ្យរលត់សូន្យទៅវិញទៅមិនបាន លើកលែងតែចូលនិរោធសមាបត្តិ ឬជាអ្នកបានសម្រេចនូវសុញ្ញត្តវិមោក្ខ។
– ចិត្តតែកំពុងកើតរលត់ៗ តោងចាប់អារម្មណ៍នៅខាងក្រៅខ្លួនក៏តោងចាប់អារម្មណ៍ជារូបកាយរបស់ខ្លួន ដែលកំពុងច្របូកច្របល់ធាតុនោះក្តី ចិត្តនេះឈោងទៅចាប់ខាងក្រៅនោះដោយត្រូវឆ្លងកាត់អាកាសធាតុដែលនៅហ៊ុមព័ទ្ធជុំវិញ។ ពេលខ្យល់ដកដង្ហើមបញ្ចេញមកខាងក្រៅជាលើកចុងក្រោយកំណត់ថារូបក្ខន្ធចាស់ចាប់បែកធ្លាយ ធាតុខ្យល់មួយចេញជីវិតចិត្តក៏លែងកើតរលត់បន្តនៅក្នុងកងរូបចាស់ទៀតបានដែរ។
-ចិត្តដែលកើតឡើងចុងក្រោយបង្អស់នេះក៏ត្រូវកើតព្រមជាមួយនឹងខ្យល់ដែលត្រូវបញ្ចេញមកក្រៅ ជាចុងក្រោយដែរចិត្តចុងក្រោយនេះកើតហើយក៏បដិសន្ធិនៅត្រង់រូបធាតុថ្មី ដែលនៅហ៊ុមព័ទ្ធជុំវិញរូបធាតុចាស់នោះភ្លាម។ មូលហេតុរូបភាពថ្មីនេះមានលក្ខណៈគោរពមេធាតុទាំង ៤ស្រេចៗ នៅក្នុងលំហប្រសើរជាងរូបធម៌ចាស់ ដែលបែកធ្លាយទៀតហើយនោះ។
(នៅមានត)


ពិនិត្យស្រាវជ្រាវពីច្បាប់ដើមដោយ÷ ចៅតាជេត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print