លោកស្រី Karine Jean-Pierre ត្រូវបានតែងតាំងជាលេខាព័ត៌មាននៅសេតវិមាន ចាប់តាំងពីថ្ងៃទី១៣ ខែឧសភាខាងមុខនេះ ជំនួសលោកស្រី Jen Psaki ។ នេះជាលើកដំបូងហើយដែលលេខាព័ត៌មានប្រចាំនៅសេតវិមានជាជនជាតិស្បែកខ្មៅ។
លោកស្រី Karine Jean-Pierre អាយុ៤៤ឆ្នាំ ជាថ្នាក់ក្រោមរបស់លោកស្រី Psaki ជាអ្នកវិភាគនយោបាយដ៏ជំនាញ ។ ជាមួយនឹងការសម្រេចរបស់ប្រធានាធិបតីបៃឌិនតែងតាំងជា លេខាព័ត៌មាន លោកស្រី Karine Jean-Pierre ក្លាយជាជនជាតិស្បែកខ្មៅលើកដំបូងដែលកាន់តំណែងដ៏សំខាន់នេះ។
លោកស្រី Psaki បានបង្ហោះនៅលើបណ្តាញសង្គម Twitter ក្រោយការប្រកាសរបស់សេតវិមានថា « លោកស្រី Karine Jean-Pierre គឺជាស្ត្រីជនជាតិស្បែកខ្មៅដំបូងដែលកាន់តំណែងដ៏សំខាន់នេះ»។
លោកស្រី Karine Jean-Pierre ធ្លាប់បម្រើការ នៅក្នុងការឃោសនាបោះឆ្នោត របស់អតីតប្រធានាធិបតីអូបាម៉ា កាលពីឆ្នាំ២០០៨ និង ២០១២ ។ ក្រោយមក លោកស្រីក៏បានចូលរួមសកម្មភាពឃោសនាបោះឆ្នោតរបស់ប្រធានាធិបតីបៃឌិនកាលពីឆ្នាំ២០២០ ផងដែរ ។ លោកស្រី មានឪពុកម្តាយជាជនជាតិហៃទីស្បែកខ្មៅ បានភៀសខ្លួនមកកាន់ទឹកដីអាមេរិក ។ ឪពុករបស់លោកស្រីជាអ្នកបើកបរតាក់ស៊ី ម្តាយជាកម្មករបោសសម្អាត៕ ដោយធីរីណា
រូបថត : AFP