មន្ត្រី ក.ប.ប. បន្តនាំយករថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហារ ត្រួតពិនិត្យសុវត្ថិភាពម្ហូបអាហារនៅលើទីផ្សារ

ចែករំលែក៖

ភ្នំពេញ​៖​ បេី​យោង​តាមប្រភពព័ត៍មានពីអគ្គនាយកដ្ឋាន ការពារ​អ្នកប្រើប្រាស់ កិច្ចការ​ប្រកួតប្រជែង និង​បង្ក្រាប​ការ​ក្លែងបន្លំ (​ក​.​ប​.​ប​) ​បានឱ្យដឹងនៅរសៀលថ្ងៃ​សុក្រ​ទី​០៦​ ខែឧសភា​​ ឆ្នាំ​២០២២នេះ​ថា​៖​ ដោយមានការគាំទ្រដោយរថយន្តមន្ទីរពិសោធន៍ចល័តផ្នែកម្ហូបអាហាររបស់អគ្គនាយកដ្ឋាន ក.ប.ប. ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែឧសភា ឆ្នាំ២០២២នេះ សាខា ក.ប.ប. ខេត្តបាត់ដំបង ខេត្តព្រះសីហនុ បានដឹកនាំកម្លាំងជំនាញ ចុះត្រួតពិនិត្យគុណភាព សុវត្ថិភាពទំនិញគ្រប់ប្រភេទ នៅតាមម៉ាត ផ្សារទំនើប និងកន្លែងលក់ទំនិញនានា ដើម្បីស្វែងរកនូវទំនិញដែលមិនមានប្រក្រតីភាពដាក់តាំងលក់ ដែលនាំឱ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋពេលជាវយកទៅបរិភោគឬប្រើប្រាស់។

ក្នុងប្រតិបត្តិការនេះ មន្ត្រីជំនាញ​ បានយកគំរូសំណាកទំនិញហូបចុកចំនួន ១៣គំរូ មកធ្វើការវិភាគស្វែងរកសារធាតុគីមីហាមឃាត់នានា ដែលជាលទ្ធផលពុំមានភាពមិនប្រក្រតីណាមួយនោះទេ។ យ៉ាងណាមិញមន្ត្រីជំនាញ​ បានរកឃើញ និងដកហូតទំនិញចម្រុះខូចគុណភាព ហួសកាលបរិច្ឆេទប្រើប្រាស់សរុបចំនួន ១០២.៨គក និងអាល់កុលលាយសារធាតុមេតាណុលចំនួន ៣លីត្រ។ ទំនិញទាំងនោះត្រូវបានរក្សាទុកនៅទីស្នាក់ការរបស់សាខា ដើម្បីចាត់វិធានការនាពេលសមស្រប។

សូមជម្រាបថា​ មន្រ្តីជំនាញ ក.ប.ប. នាថ្ងៃទី៥ ខែឧសភាម្សិលមិញនេះ​ បានបន្តរកឃើញ និងដកហូតនូវទំនិញគ្រប់ប្រភេទដែលមិនមានអនុលោមភាព គឺខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់ ក៏ដូចជាផ្ទុកនូវសារធាតុគីមីហាមឃាត់ ដែលធ្វើឱ្យប៉ះពាល់សុខភាពអ្នកប្រើប្រាស់ទូទៅចំនួន ១២៣គីឡូក្រាម និងព្រមទាំងធ្វើការពិន័យដល់ម្ចាស់ទំនិញទៅតាមនីតិវិធីផងដែរ។

គួរបញ្ជាក់ថា ការរកឃើញ និងកដហូតបាននូវទំនិញមិនមានអនុលោមភាពនេះ គឺធ្វើឡើងក្នុង ខេត្តចំនួន ២ គឺខេត្តបាត់ដំបង និងខេត្តត្បូងឃ្មុំ៕

...

ដោយ​៖សហការី​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print