ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលបានឃាត់ខ្លួនជនសង្ស័យម្នាក់ពាក់ព័ន្ធករណីលួចគោរបស់អ្នកភូមិយកទៅកាប់សាច់ក្នុងផ្ទះរបស់ខ្លួន។
ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង៥និង៣០នាទីល្ងាចថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២២នៅត្រង់វំណុចភូមិម្អម ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
សមត្ថកិច្ចនគរបាលស្រុកបានអោយដឹងថាជនសង្ស័យមានឈ្មោះងួន ធារ៉ា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដរស់នៅភូមិម្អម ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។
ចំណែកម្ចាស់សត្វគោមាន
ឈ្មោះរាជ ជា ភេទប្រុស អាយុ៤៧ឆ្នាំមុខរបរកសិករ មានទីលំនៅភូមិម្អម ឃុំអង្គតាសូ ស្រុកស្វាយជ្រំ ។
ប្រភពបន្តថាក្រោយពីមានសេចក្ដីរាយការណ៍ពីម្ចាស់គោភ្លាមសមត្ថកិច្ច
បានចុះទៅដល់ផ្ទះនិងឃើញជនសង្ស័យ កំពុងតែវះសាច់គោនិងស្ងោរក្បាលគោ នៅក្នុងផ្ទះរបស់ខ្លួន ក៏បានហៅមកសាកសួរ។
តាមជនសង្ស័យបានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពលួចកូនគោ របស់ឈ្មោះរាជ ជាប្រាកដមែន និងបានវ៉ៃគោអោយងាប់ក៏វះសាច់គោលាក់សាច់ទុកហូប។
បច្ចប្បន្នជនសង្ស័យសមត្ថកិច្ចឃាត់ខ្លួននៅអធិការនគរបាលស្រុកស្វាយជ្រំដើម្បីចាត់ការបន្តតាមច្បាប់៕
ដោយ៖ យឹម សុថាន