យានយន្តល្មើសចំនួន ៥៣៨គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស​ នៅថ្ងៃទី០៦ ខែឧសភា

ចែករំលែក៖

ភ្នំពេញ៖ បេីយោង​តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក​ បានឱ្យដឹងនៅព្រឹក​ថ្ងៃសៅរ៍​ទី​០៧​ ខែឧសភា​ ឆ្នាំ​២០២២នេះ​ថា៖​ ចំនួនគោលដៅសរុប ១៥០គោលដៅ មានយានយន្តចូលគោលដៅចំនួន ៥,៤៣៤គ្រឿង ម៉ូតូ៣,៨៨១គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៣៨គ្រឿង មានម៉ូតូចំនួន ៤៧៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស កាលពីថ្ងៃទី០៦ ខែឧសភា ម្សិលមិញនេះ​។

របាយការណ៍ដដែលបា វាយតម្លៃថាការអនុវត្តតាមអនុក្រឹត្យថ្មីក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់បានចូលរួមគោរពច្បាប់ចរាចរណ៍យ៉ាងល្អប្រសើរ។

ជាមួយគ្នានោះ​ នាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ បានឱ្យដឹងដែរថា៖​ គោរព​ច្បាប់​ចរាចរណ៍​ ស្មើនឹង​គោរព​ជីវិត​ខ្លួនឯង​ !​ ករណី​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​នៅ​ថ្ងៃ​ទី០៦ ខែឧសភា​ ឆ្នាំ​២០២២​ បណ្តាល​ឲ្យ​មនុស្ស​ស្លាប់​ ៤នាក់ (ស្រី ០១នាក់) របួសធ្ងន់ ២នាក់ របួសស្រាល​ ៤នាក់ (ស្រី ១នាក់) ។​

​គួបញ្ជាក់ថា​ យោង​តាម​ទិន្នន័យ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ទូ​ទាំង​ប្រទេស​ចេញ​ដោយ​នាយកដ្ឋាន​នគរបាល​ចរាចរណ៍​ និង​សណ្តាប់​សាធារណៈ​ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ​ នៅ​ថ្ងៃ​ទី០៦ ខែឧសភា​ បាន​បញ្ជាក់​ថា​ គ្រោះថ្នាក់​ដែល​បង្ក​ឲ្យ​មាន​មនុស្ស​ស្លាប់​ និង​របួស​សរុប​ចំនួន​ ១០នាក់​ គឺ​កើតឡើង​ដោយសារ​ការ​ប៉ះទង្គិច​គ្នា​ ចំនួន​ ៥លើក​ ៕

...

ដោយ​៖ស​ តារា​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print