សម្តេចតេជោ ហ៊ុន សែន : បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច

ចែករំលែក៖

ភ្នំពេញ : សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា នៅយប់ថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២២ បានបង្ហោះលើផេកផ្លូវការ ដោយចិត្តក្រៀមក្រំ រកទីបំផុតគ្មាន រម្លឹកពីគុណបំណាច់របស់បងប្រុស ទោះទទួលមរណភាព បែកគ្នាគ្មានថ្ងៃត្រឡប់ ក៏សម្តេចចាត់ទុកថា, បងប្រុស លោក ហ៊ុន ណេង បានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិត

នៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច ។ 

សម្តេចតេជោ ហ៊ុនសែន បានបង្ហោះថា, បងប្រុសទោះបីបងបានចែកឋានទៅហើយក្តីតែកេរ្តិ៍ឈ្មោះរបស់បងបានស្ថិតនៅជាមួយជាតិ សាសនា និងព្រះមហាក្សត្រជានិច្ច។

សម្តេចថ្លែងបញ្ជាក់ថា, មុននេះបន្តិចព្រះមហាក្សត្រជាទីគោរពសក្ដារៈរបស់យើងបានប្រោសប្រទាននូវ

គោរមងារសម្រាប់បងគឺជា (សម្តេចឧត្តមទេពញាណ ហ៊ុន ណេង)។

សម្តេចតេជោ ហ៊ុនសែន បានរម្លឹកពីគុណសម្បត្តិបងប្រុសថា, តើបងនៅចាំទេគឺក្បែរកន្លែងតំកល់សព

បងនេះហើយដែលបងនិងខ្ញុំចូលរួមធ្វើ បាតុកម្មប្រឆាំងពួកធ្វើរដ្ឋប្រហារនិងទាមទារប្រគល់តំណែងថ្វាយសម្តេចឪ

យើងវិញកាលពីថ្ងៃ២៣ មីនា ១៩៧០ដែល

ពេលនោះបងអាយុ២០ឆ្នាំ ឯខ្ញុំអាយុ១៨ឆ្នាំ។

សម្តេចតេជោ ហ៊ុនសែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានលើកឡើងថា, ត្រកូលហ៊ុនរបស់យើងគ្រប់ជំនាន់តាំង

ពីជីដូនជីតា ឪពុកម្តាយយើងរហូតដល់ខ្លួន យើងតែងមានការស្មោះត្រង់ចំពោះ ព្រះមហាក្សត្រ ចំពោះរាជបល្ល័ង្កនិងរបបរាជានិយម។

ជាចុងក្រោយ សម្តេចតេជោ ហ៊ុនសែន បានថ្លែងថា, ប្អូនជឿជាក់ថាកូនចៅយើងទាំងអស់នឹង

ដើរតាមផ្លូវដែលយើងបានដើរកន្លងមកដោយ

ធានាដល់កិច្ចការពាររបបរាជានិយម

ការពារព្រះមហាក្សត្រ និងព្រះរាជបល្ល័ង្ក

ដោយការស្មោះត្រង់៕

ដោយ: សុខ ខេមរា

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print