ថ្នាក់ដឹកនាំខេត្តក្រចេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម

ចែករំលែក៖

ខេត្តកំពង់ចាម ៖ នាព្រឹកថ្ងៃអាទិត្យ ៨កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២២ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានដឹកនាំគណៈប្រតិភូរដ្ឋបាលខេត្តក្រចេះ អញ្ជើញចូលរួមគោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងជាអ្នកតំណាងរាស្រ្តមណ្ឌលខេត្តកំពង់ចាម ដែលបានទទួលមរណភាពនៅថ្ងៃព្រហស្បតិ៍ ៥កើត ខែពិសាខ ឆ្នាំខាល ចត្វាស័ក. ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី ៥ ខែឧសភា ឆ្នាំ២០២២ វេលាម៉ោង ៦ៈ២៥ នាទីល្ងាច ក្នុងជន្មាយុ ៧២ ឆ្នាំ ដោយជំងឺបេះដូង។

ក្នុងឱកាសដ៏ក្រៀមក្រំនេះ លោក វ៉ា ថន អភិបាលខេត្ត និងលោក ហឿ សុីយ៉ែម ប្រធានក្រុមប្រឹក្សាខេត្ត បានដាក់កម្រងផ្កា គោរពវិញ្ញាណក្ខន្ធសព សម្តេចឧត្តមទេពញាណ ហ៊ុន ណេង ចូលរួមរំលែកទុក្ខជាមួយលោកជំទាវ លាង វួចឆេង ហ៊ុន ណេង និងក្រុមគ្រួសារនៃសព, ចូលបច្ច័យបុណ្យ និងបានឧទ្ទិសបួងសួងឲ្យដួងវិញ្ញាណក្ខន្ធរបស់សម្តេចឧត្តមទេពញាណ ហ៊ុន ណេង បានទៅសោយសុខក្នុងសុគតិភព កុំបីឃ្លៀងឃ្លាតឡើយ៕

...


ដោយ: សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print